郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អង្គការពលកម្មអន្តរជាតិ៖ ជំងឺកូវីដ១៩ធ្វើឱ្យការរស់នៅរបស់ពលករជិតពាក់កណ្តាលនៅទូទាំងពិភពលោកប្រឈមនឹងការគំរាមយ៉ងធំសម្បើម

2020-04-30 16:14:15 cri

    ថ្ងៃទី២៩ខែមេសាតាមម៉ោងក្នុងតំបន់ ​អង្គការពលកម្មអន្តរជាតិដែល​មានទីស្នាក់ការ​ទូទៅ​នៅ​ក្រុង​ហ្សឺណែវបាន​ប្រកាសរបាយការណ៍ថ្មីបំផុតវាយតម្លៃថា​ ដោយសាររងផល​ប៉ះពាល់​ពី​ជំងឺកូវីដ១៩​ ​ពេលវេលាធ្វើ​ការនៅទូទាំងពិភពលោក​បាន​កាត់បន្ថយយ៉ាង​គំហុក ​ដែល​បណ្តាលឱ្យពលករជិតពាក់កណ្តាលនៅ​​ទូទាំងពិភពលោកកំពុងប្រឈមនឹង​ការគំរាម​ខាងការ​រស់នៅយ៉ាង​ធំសម្បើម​។

    របាយការណ៍នេះបាន​ឱ្យដឹងថា ​ពលករចំនួន​១៦០០លាន​នាក់​នៅលើ​ពិភពលោក​ដែល​​កំពុងធ្វើ​ការងារ​មិន​ផ្លូវការ​បាន​រងផលប៉ះពាល់ពីករណីជំងឺឆ្លង​ខ្លាំងបំផុត ​គួកគេជា​ក្រុមមនុស្ស​ទន់ខ្សោយបំផុតក្នុងចំណោម​ពលករ​ចំនួន​៣៣០០លាន​នាក់​នៅទូទាំង​ពិភពលោក​។

    របាយការណ៍ឱ្យដឹងទៀតថា ​ក្នុងអំឡុងពេលពីរសប្តាហ៍កន្លងទៅនេះ​ ​សមាមាត្រ​ពលករ​ដែល​រងផល​ប៉ះពាល់ពីការ​បិទកន្លែងការងារបាន​ធ្លាក់ចុះពី​៨១%មកនៅត្រឹម​៦៨%​ ការ​ធ្លាក់​នៃផលប៉ះពាល់នេះ​សំខាន់គឺដោយសារ​ការ​ស្តារផលិតកម្មឡើងវិញ​របស់​ប្រទេស​ចិន​។​ ​បច្ចុប្បន្ននេះ​ មាន​សហគ្រាស​លើស​ពី​៤៣៦លាន​សហគ្រាស​នៅទូទាំង​ពិភពលោក​​កំពុងប្រឈមនឹង​ហានិភ័យខាងផលិតកម្ម​និងអាជីវកម្ម​៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស