郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្នុងខណៈពេលវិស្សមកាលទិវាពលកម្មអន្តរជាតិ១ ឧសភាខិតជិតមកដល់ តំបន់ទេសភាពសំខាន់ៗនៅតំបន់នានាទូទាំងប្រទេសចិនបានបើកទ្វារឡើងវិញដោយមានសណ្តាប់ធ្នាប់

2020-04-30 15:36:54 cri

    ក្នុង​ខណៈពេល​វិស្សមកាល​ទិវា​ពលកម្ម​អន្តរជាតិ​១ ឧសភា​ខិតជិត​មកដល់​ ​តំបន់​ទេសភាព​សំខាន់ៗ​​នៅ​តំបន់​នានា​ទូទាំង​ប្រទេស​ចិន​បាន​​បើក​ទ្វា​ឡើង​វិញ​ក្រោម​លក្ខខណ្ឌបង្ការ​និង​គ្រប់​គ្រង​ជំងឺ​កូវីដ​-១៩​ដោយ​មាន​​សណ្តាប់ធ្នាប់​ ដើម្បី​ស្វាគមន៍​​ភ្ញៀវ​ទេសចរ​ក្រោម​បរិយាកាស​សុវត្ថិភាព​។

图片默认标题_fororder_1

图片默认标题_fororder_2

    ចាប់​ពី​ថ្ងៃទី២៩ ខែមេសាមក ​សួន​Huanghelou​ដែល​បាន​បិទទ្វារ​អស់​រយៈពេល​៩៨​ថ្ងៃ​បាន​បើក​ទ្វារ​ឡើងវិញ​ដោយ​បាន​កំណត់​ចំនួន​ភ្ញៀវទេសចរ​។​ដើម្បី​ធានាឱ្យ​ការ​បង្ការ​និង​គ្រប់​គ្រង​ជំងឺ​ឆ្លង ​ភ្ញៀវទេសចរ​ចាំបាច់ត្រូវ​ទិញ​សំបុត្រ​តាម​អនឡាញ​ដោយ​ប្រើ​ឈ្មោះ​ពិត​ មាន​កម្តៅ​ខ្លួន​ធម្មតា ​និង​មាន​បណ្ណបញ្ជាក់​សុខភាព​ទើប​អាច​​ចូល​សួន​បាន។​គិតរហូត​ដល់​បច្ចុប្បន្ន ​នៅ​ក្នុង​ចំណោម​តំបន់​ទេសភាព​ថ្នាក់​ជាតិ​៤A​ចំនួន​៤២១ ​មាន​តំបន់​ទេសភាព​ចំនួន​២៧៧​បាន​បើក​ទ្វារ​ដោយ​បាន​​កម្រិត​ចំនួន​ភ្ញៀវ​ទេសចរ។​ទីក្រុង​ប៉េកាំង​បាន​បើក​ទ្វារ​តំបន់​ទេសភាព​សំខាន់ៗ​​ចំនួន​៨៤​ដោយ​មាន​សណ្តាប់​ធ្នាប់​។​សារមន្ទីរ​ជាតិ​ចិន​និង​សារមន្ទីរ​វាំង​ចាស់​​ក៏​នឹង​បើក​ទ្វារ​ពី​ថ្ងៃទី​១ ខែឧសភា​តទៅ​ដែរ៕

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស