李展精
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក ​ឡឺ យ៉ី​ឆឹង អនុរដ្ឋមន្រ្តីក្រសួង​ការបរទេស​ចិន​ថ្លែងថា​ អង្គការ​សុខភាព​ពិភពលោក​មិន​បានចាត់​ទុក​​ប្រទេស​ណាមួយ​ជា​ប្រទេស​សំខាន់ជាងគេ​នោះ​ទេ​ គឺ​ចាត់​ទុក​សុខភាព​និង​អាយុជីវិត​របស់​មនុស្សជាតិ​ជា​ភារកិច្ច​ចម្បង

2020-04-30 16:11:25 cri

    លោក ឡឺ យ៉ីឆឹង អនុរដ្ឋមន្រ្តីក្រសួងការបរទេសចិន​បានផ្តល់​បទសម្ភាសន៍ពិសេសតាម​ទូរទស្សន៍ជាមួយ​ក្រុមហ៊ុនវិទ្យុ​ទូទាំង​សហរដ្ឋអាមេរិក​ NBC​នៅថ្ងៃ​ទី​២៨ខែមេសា ។ ទាក់​ទិននឹង​ការលើក​ឡើង​ថា​ ការ​ដែល​សហរដ្ឋអាមេរិក​ប្រកាស​ផ្អាក​ការ​ផ្តល់​ថវិកាចំពោះ​អង្គការ​សុខភាព​​ពិភពលោក​ គឺ​ដោយសារ​អង្គការ​សុខភាព​ពិភពលោក​ស្និទ្ធជមួយ​ប្រទេស​ចិន​ពេក​ លោក ឡឺ យ៉ីឆឹង បាន​ថ្លែងថា​ អង្គការសុខភាពពិភពលោក​បាន​អនុវត្តយ៉ាង​ល្អ​នូវ​កាតព្វកិច្ច​របស់​ខ្លួន​ ដោយ​​បង្ហាញពីជំនាញ​ឯកទេស​​ អនុវត្តជាក់​ស្តែង​និង​ប្រសិទ្ធភាពខ្ពស់ផង​ដែរ។ អង្គការសុខភាពពិភពលោកមិនបានចាត់ទុកប្រទេសណាមួយជាប្រទេសសំខាន់ជាងគេនោះទេ គឺចាត់ទុកសុខភាពនិងអាយុជីវិតរបស់មនុស្សជាតិជាភារកិច្ចចម្បង បានទទួល​ការ​វាយតម្លៃ​វិជ្ជមាន​និង​ការ​កោតសរសើរ​ពី​សហគមន៍​អន្តរជាតិ​ ។ ការ​ដែល​សហរដ្ឋអាមេរិក ផ្អាកការផ្តល់ថវិកាចំពោះអង្គការសុខភាពពិភពលោកនោះគឺ​មិន​បាន​គិតពិចារណាឱ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​នោះ​ទេ​ ។ ខណៈពេល​ដ៏​សំខាន់​នៃ​ការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺកូវីដ​១៩​ សហរដ្ឋអាមេរិក​គួរ​ប្រមូល​ផ្តុំ​កម្លាំង​ដើម្បី​ទប់​ស្កាត់​ជំងឺ​ឆ្លង​ មិនមែនបែរចុង​កាំភ្លើង​ទៅ​រកអង្គការសុខភាពពិភពលោកដែលជាអង្គការសម្របសម្រួលការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង​នោះឡើយ៕

អ្នកបកប្រែ:李展精
ប្លុកពិសេស