李展精
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ផលិតផល​ក្នុង​ស្រុក​សរុប​របស់សហរដ្ឋអាមេរិកនៅត្រីមាសទីមួយឆ្នាំ​នេះមាន​កំណើន​អវិជ្ជមាន​លើសកាពី​ការ​ព្យាករណ៍

2020-04-30 16:02:11 cri

ថ្ងៃ​ទី​២៩​ខែ​មេសា​ តាម​ម៉ោង​ក្នុង​តំបន់​ សហរដ្ឋអាមេរិក​បាន​ប្រកាស​ទិន្នន័យសេដ្ឋកិច្ចប្រចាំ​ត្រីមាស​ទី​១ឆ្នាំ​២០២០​​ ដែលផលិផលក្នុងស្រុកសរុបមាន​កំណើន​អវិជ្ជមាន​ត្រូវជា​៤.៨%​ មតិសាធារណៈបានសម្គាល់​​ឃើញ​ថា​ នេះ​មានន័យ​ថា​ វដ្ត​​សេដ្ឋកិច្ចដែល​មាន​កំណើនយូរជាងគេ​ក្នុង​ប្រវត្តិសាស្រ្ត​របស់​​សហរដ្ឋអាមេរិក​ដែល​មាន​រយៈពេល​១១ឆ្នាំ​បាន​បញ្ចប់ហើយ​ ឱនភាព​សេដ្ឋកិច្ច​រដ្ត​ជុំថ្មី​មួយ​បាន​ចាប់​ផ្តើម​។

ទិន្នន័យ​ស្ថិតិ​របស់ក្រុម​ហ៊ុន​វិភាគ​ទីផ្សារ​​IHS Markit បាន​បង្ហាញថា​ សេដ្ឋកិច្ច​អាមេរិក​ចាប់​ផ្តើម​ធ្លាក់ចូល​រង្វង់កំណើនអ​វិជ្ជមាន​នៅ​ចុង​ខែ​មិនា គឺ​មាន​ន័យ​ថា​ស្ថានភាព​ដែល​កាន់​តែ ​តែអាក្រក់​នៅ​មិន​ទាន់​មក​ដល់ទេ តាម​ការ​ប៉ាន់​ប្រម៉ាណកំណើន​សេដ្ឋកិច្ចអាមេរិកនៅ​ត្រីមាស​ទី​២​ មាន​លទ្ធភាពធ្លាក់​ចុះ​៣៧% ដែល​ជា​ទំហំធ្លាក់​ចុះ​ធំបំផុតចាប់​ពីឆ្នាំ​​១៩៤៧មក​៕

អ្នកបកប្រែ:李展精
ប្លុកពិសេស