刘妍
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ករណីឆ្លងជំងឺកូវីដ-១៩នៅអាមេរិកលើសពី១លានករណី

2020-04-29 16:07:44 cri

    ថ្ងៃទី២៨ ខែមេសា ​របាយការណ៍​ប្រចាំ​ថ្ងៃ​អំពី​ករណី​ឆ្លង​ជំងឺ​កូវីដ​-១៩​របស់​អង្គការ​សុខភាព​ពិភពលោក​បាន​បង្ហាញថា​ ​គិត​រហូត​ដល់​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី២៨ ខែមេសា តាម​ម៉ោង​នៅ​​អឺរ៉ុប​កណ្តាល​ ​​ករណី​ឆ្លង​នៃ​ជំងឺ​កូវីដ-១៩​នៅ​ទូទាំង​ពិភពលោក​បាន​កើន​៧៦០២៦​ករណី​បើធៀប​នឹង​មួយ​ថ្ងៃ​មុន​​បាន​កើន​ឡើង​ដល់​២៩៥៤២២២ករណី ​ករណី​ស្លាប់​កើន​៣៩៣២នាក់​បើ​ធៀប​នឹង​មួយ​ថ្ងៃ​មុន​បាន​កើន​ឡើង​ដល់​២០២៥៩៧​នាក់​។

    គិត​រហូត​ដល់​វេលា​ម៉ោង១៤​និង​៥០​នាទី​ ថ្ងៃទី​២៨ ខែមេសា ​តាមម៉ោង​ក្នុង​ភាគខាង​កើត​អាមេរិក​ ​ទិន្នន័យ​នៃ​
វេបសាយ​សកល​វិទ្យាល័យ​Johns Hopkins​បាន​បង្ហាញថា​ ​ករណី​ឆ្លង​នៃជំងឺ​កូវីដ​-១៩​នៅ​អាមេរិក​បានកើន​ដល់​១០០២៤៩៨​ករណី ​ករណី​ស្លាប់​ចំនួន​៥៧៥៣៣​នាក់ ទាំង​​ករណី​ឆ្លង​និង​ករណី​ស្លាប់​សុទ្ធតែ​ច្រើន​ជាង​គេ​បំផុត​លើ​ពិភពលោក​៕
 

អ្នកបកប្រែ:刘妍
ប្លុកពិសេស