郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចសន្ទនាតាមអនឡាញនៃបុរីហិរញ្ញវត្ថុអន្តរជាតិស្តីពីការងើបឡើងវិញនៃសេដ្ឋកិច្ចបន្ទាប់ពីករណីជំងឺឆ្លងលើកឡើងថា ក្នុងបរិបទនេះ កិច្ចសហប្រតិបតិ្តការមានសារៈសំខាន់ជាងពេលណាៗទាំងអស់

2020-04-29 14:28:03 cri

    ការ​ផ្ទុះឡើង​នូវ​ករណី​ជំងឺ​កូវីដ​១៩​បាន​នាំ​មក​នូវ​ការ​ប្រឈម​យ៉ាង​ខ្លាំង​ក្លា​ដល់​អង្គភាព​សេដ្ឋកិច្ច​នៅ​លើ​ពិភពលោក​ទាំង​មូល ។ មុខ​របរ​ហិរញ្ញវត្ថុ​សកលលោក​ទាំង​មូល​បាន​រៀប​ចំ​កិច្ច​សន្ទនា​អន្តរជាតិ​តាម​រយៈ​ប្រព័ន្ធ​វីដេអូជា​លើក​ដំបូង​ ដើម្បី​រួម​គ្នា​ពិគ្រោះ​ពិភាក្សា​គ្នា​អំពី​ប្រធាន​បទ​ ដូច​ជា​កិច្ច​សហប្រតិបតិ្តការ​អន្តរជាតិ​ក្រោម​បរិការណ៍​ករណី​ជំងឺ​ឆ្លង នវានុវត្តន៍និង​ការ​អភិវឌ្ឍ​របស់​ឧស្សាហកម្ម និង​ការ​ស្តារ​ឡើង​វិញ​នៃ​មុខ​របរ​ហិរញ្ញវត្ថុ​ជាដើម ។

图片默认标题_fororder_1

    នៅ​ថ្ងៃទី ២៨ ខែ​មេសា បុរី​ហិរញ្ញវត្ថុស្ថិត​នៅ​ខណ្ឌ​ Lujiazui ក្រុង​សៀងហៃ​បាន​រៀប​ចំ​ធ្វើ​កិច្ច​សន្ទនា​តុមូល​តាម​ប្រព័ន្ធ​វីដេអូ ក្រោម​ប្រធាន​បទ តភ្ជាប់​ពិភពលោក​ទាំង​មូល ​ឈ្នះ​-ឈ្នះ​នៅ​ពេល​អនាគត នេះ​គឺ​ជា​លើក​ទី​មួយ​ហើយ​ ដែល​ប្រទេស​ចិន​បានផ្តួច​​ផ្តើម​គំនិតឱ្យ​​បង្កើត​វេទិកា​ផ្លាស់​ប្តូរ​និង​សន្ទនា​គ្នា​រវាង​បុរី​ហិរញ្ញវត្ថុ​អន្តរជាតិ ។

    មជ្ឈមណ្ឌល​​ហិរញ្ញវត្ថុ​អន្តរជាតិ​ចំនួន​៦ នៅ​លើ​ពិភពលោក​ និង​ស្ថាប័ន​ពាក់​ព័ន្ធ​បាន​ចូល​រួម​កិច្ច​សន្ទនា​លើក​នេះ ។ ក្នុ​ងកិច្ច​ប្រជុំ​តុមូល បុរី​ហិរញ្ញវត្ថុ​ Lujiazui ក្រុង​សៀងហៃ​បានលើក​ឡើង​ពី​​ «​លិខិត​ផ្តួច​ផ្តើម​ស្តីពីទីក្រុង​ដែល​ជា​មជ្ឈមណ្ឌល​​ហិរញ្ញវត្ថុ​នៅ​លើ​ពិភពលោក​បង្កើន​កិច្ច​សហប្រតិបតិ្តការ រួម​គ្នា​ទប់​ទល់​នឹង​ជំងឺ​ឆ្លង ក្នុង​ន័យ​បង្កើត​ទីផ្សារ​ហិរញ្ញវត្ថុ​អន្តរជាតិ​ដែល​មាន​ស្ថិរភាព សុវត្ថិភាព​និង​មាន​របៀបរៀប​រយ​ថែម​ទៀត​» ក្នុង​ន័យ​អំពាវនាវទី​​ក្រុងនានា​​ដែល​ជា​មជ្ឈមណ្ឌល​​ហិរញ្ញវត្ថុ​នៅ​លើ​ពិភពលោក​ពង្រីក​ឧត្តមភាព​ធនធាន បង្កើន​ការ​ប្រាស្រ័យ​ទាក់​ទង​និង​កិច្ច​សហប្រតិបតិ្តការ​គ្នា​ ដើម្បី​ធានា​ខ្សែ​សង្វាក់​ផ្គត់​ផ្គង់​និង​ខ្សែ​សង្វាក់​ឧស្សាហកម្ម​ជា​សកលឱ្យ​​មាន​ភាព​បើក​ចំហ ស្ថិរភាព​ សុវត្ថិភាព​និង​ដំណើរ​ការ​ដោយ​រលូន​ ក៏ដូច​ជា​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​សេវាកម្ម​អាច​ស្តារឡើង​វិញប្រកប​ដោយ​ភាព​នឹងនរ​ផង​ដែរ ៕​

អ្នកបកប្រែ:郭翔青
ប្លុកពិសេស