郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកWangYi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋចិននិងជារដ្ឋមន្រ្តីការបរទេសចិនអញ្ជើញចូលរួមកិច្ចប្រជុំវិសាមញ្ញថ្នាក់រដ្ឋមន្រ្តីការបរទេសនៃប្រទេសBRICSអំពីការទប់ទល់នឹងជំងឺCOVID-19

2020-04-29 17:09:53 cri

     នៅយប់​ថ្ងៃទី ២៨ ខែមេសា  លោក​WangYi សមាជិកក្រុមប្រឹក្សា​កិច្ចការរដ្ឋចិន​និង​ជា​រដ្ឋមន្រ្តី​ការបរទេសចិនបាន​​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​វិសាមញ្ញ​ថ្នាក់រដ្ឋមន្រ្តីការបរទេសនៃ​ប្រទេស​BRICS​​អំពី​ការ​ទប់ទល់​នឹង​ជំងឺ​COVID-19​ នៅក្រុង​ប៉េកាំង ។ លោក​Wang Yiបាន​​លើក​ឡើង​ថា​ ជំងឺCOVID-19បាន​នាំ​មក​នូវ​ការគំរាម​កំហែង​ដ៏​ធំសម្បើម​ដល់​សុវត្ថិភាពអាយុ​ជីវិតនិង​សុខភាព​របស់​ប្រជាជន​នៃបណ្តា​ប្រទេស​ និង​ប៉ះពាល់​យ៉ាង​ខ្លាំង​ចំពោះ​ការ​ប្រាស្រ័យ​ទាក់ទងគ្នា​រវាង​បុគ្គល​និង​សេដ្ឋកិច្ច​ពិភពលោក​ផងដែរ ។ ក៏​ប៉ុន្តែ​ជំងឺ​ឆ្លង​មិន​អាច​កែ​ប្រែ​ប្រធាន​បទ​​”សន្តិភាព​និង​ការអភិវឌ្ឍន៍​”ដែលជា​ប្រធានបទសំខាន់​នៃ​​យុគសម័យ​​នោះ​ឡើយ​ ហើយ​ក៏មិន​អាចកាត់​​ផ្តាច់​ដំណើរ​វិវឌ្ឍនៃ​​ប្រវត្តិសាស្រ្ត​ស្តីពី​​ពហុ​ប៉ូល​ភាវូបនីយកម្ម​និង​សកលភាវូបនីយកម្ម​ ជា​ង​នេះ​ទៅ​ទៀតក៏​​មិន​អាច​រារាំង​ជំហាន​ដ៏ម៉ឺងម៉ាត់​​របស់​មនុស្សជាតិ​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​រក​អរិយធម៌​និង​ការ​រីកចម្រើននោះ​ដែរ​​ ។ ប្រទេស​BRICS​គួរ​មាន​ជម្រើស​​យ៉ាង​ត្រឹម​ត្រូវ​ និង​ចាត់​វិធានការ​ដែលប្រកប​ដោយ​ប្រសិទ្ធភាព ។

      សូម​បញ្ជាក់ថា កិច្ចប្រជុំ​​លើក​នេះបានបើក​​ធ្វើ​​​​តាមប្រព័ន្ធ​​វីដេអូ ក្រោម​អធិបតីភាព​របស់​លោកSergey Lavrov​ រដ្ឋមន្រ្តី​ការ​បរទេស​រុស្ស៊ី​ ដែលជា​ប្រធាន​​ប្រទេស​BRICS​ប្រចាំ​ឆ្នាំ​២០២០នេះ ​ក្រៅ​ពីរដ្ឋមន្រ្តី​ការ​បរទេសចិន​​ក៏​មាន​ការ​ចូលរួម​ពី​​លោក​Ernesto Araújo រដ្ឋមន្រ្តី​ការ​បរទេស​ប្រេស៊ីល លោកS. JAISHANKAR​ រដ្ឋមន្រ្តីការបរទេស​ឥណ្ឌា និង​លោកNaledi Pandor​​ រដ្ឋមន្រ្តី​ការបរទេស​អាហ្រ្វិក​ខាង​ត្បូង ៕​

អ្នកបកប្រែ:郭翔青
ប្លុកពិសេស