郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ករណីឆ្លងជំងឺកូវីដ១៩នៅអាមេរិកកើនលើសពី១លានករណី តើហេតុអ្វីបានជាជំងឺឆ្លងរាតត្បាតខ្លាំងបែបនេះក្នុងរយៈពេលជាង៣ខែ?

2020-04-29 17:06:15 cri

  តាំងពីប្រទេសអាមេរិលរកឃើញករណីឆ្លងជំងឺកូវីដ១៩ក្នុងទឹកដីខ្លួន​កាលពីថ្ងៃទី​២១ខែ​មករា​មក ​ក្នុងរយៈពេល​ជាង​៣ខែប៉ុណ្ណោះ​​​ ករណីឆ្លងជំងឺកូវីដ១៩នៅ​អាមេរិក​បានកើន​លើសពី​១​លាន​ករណី​ និងស្លាប់លើសពី ៥ ម៉ឺននាក់។ ​តួលេខទាំងនេះ​បានដាច់ប្រទេស​នានា​​លើ​ពិភពលោកយ៉ាងឆ្ងាយ។ តើហេតុអ្វីបានជា​ករណីជំងឺកូវីដអាមេរិក​បាន​រាតត្បាត​យ៉ាងឆាប់រហ័ស​បែបនេះក្នុងរយៈពេល​ដ៏ខ្លី? ប្រព័ន្ធសារព័ត៌មាន​បាន​បូកសរុប​​មូលហេតុមួយ​ចំនួន​៖

     ទី១ ក្នុងរយៈកាលដំបូងនៃការ​ផ្ទុះជំងឺឆ្លង ​ថ្នាក់ដឹកនាំរដ្ឋាភិបាលអាមេរិក​មិន​អើពើនឹង​ការ​ព្រមាន​ ​និងបាន​ធ្វើ​ឱ្យខកខាន​ពេលវេលាដ៏មានតម្លៃសម្រាប់ការ​ទប់ស្កាត់ជំងឺឆ្លង។

图片默认标题_fororder_151

图片默认标题_fororder_152

      ទី២ រដ្ឋាភិបាលអាមេរិកមិនបាន​ត្រៀមលក្ខណៈដោយគ្រប់គ្រាន់ បណ្តាលឱ្យ​ខ្វះខាតសម្ភារៈបរិក្ខារវេជ្ជសាស្រ្ត ឯការ​ចាត់ចែង​ការងារទប់ទល់​និងការ​សម្រប​សម្រួល​ក៏
អសមត្ថភាពផងដែរ។
      ទី​៣ ប្រឈមនឹង​ការផ្ទុះរាតត្បាតនៃជំងឺឆ្លង ​រដ្ឋាភិបាលអាមេរិកមិនបាន​ឆ្លើយតប​យ៉ាង​សកម្មទេ​ បែរជា​ប្រញាបប្រញាល់ទម្លាក់កំហុសឱ្យគេទៅវិញដើម្បីច្រានចោល​ទំនួខុសត្រូវរបស់​ខ្លួន​ដែលបាន​​សម្រេចគោលនយោបាយ​ខុស៕
អ្នកបកប្រែ:郭翔青
ប្លុកពិសេស