郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនរំពឹងថា ប្រទេសដទៃទៀតអាចរួមសហការជាមួយប្រទេសចិន ដើម្បីធ្វើរឿងមានអំណោយផលដល់កិច្ចសហប្រតិបត្តិការអន្តរជាតិនិងបង្កើនការកសាងទំនុកចិត្តរវាងគ្នានិងគ្នាឱ្យបានកាន់តែច្រើន

2020-04-29 14:55:29 cri

 ថ្ងៃ​ទី​២៨​ខែ​មេសា លោក​កឹង​ស័ង​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​បាន​ថ្លែង​នៅ​ក្រុង​ប៉េកាំង​ថា ក្នុង​សភាពការណ៍​បច្ចុប្បន្ន​ដែល​ករណី​ជំងឺកូវីដ១៩​បាន​វាយ​ប្រហារ​សេ​ដ្ឋ​កិច្ច​ពិភព​លោក​ពី​គ្រប់​ជ្រុង​ជ្រោយ រំពឹង​ថា ប្រទេស​ដទៃ​ទៀត​អាច​រួម​សហការ​ជា​មួយ​ប្រទេស​ចិន ដើម្បី​ធ្វើ​រឿង​មាន​អំណោយ​ផល​ដល់​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​និង​បង្កើន​ការ​កសាង​ទំនុកចិត្ត​រវាង​គ្នា​និង​គ្នា​ឱ្យ​បាន​កាន់​តែ​ច្រើន​ តែ​គឺ​មិន​មែន​មាត់​និយាយ​ផ្សេង​ទង្វើ​ធ្វើ​ផ្សឹង​នោះ​ទេ។

      ពេល​ផ្តល់​បទ​សម្ភាសន៍​នា​ពេល​កន្លង​ទៅ​ថ្មីៗនេះ ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​អូស្រ្តា​លីបាន​ថ្លែង​ថា ការ​អនុវត្ត​វិធី​សាស្រ្ត​ត្រួត​ពិនិត្យ​ឯករាជ្យ​របស់​អូស្រ្តាលី​ចំពោះ​ជនជាតិ​ចិន​ប្រហែល​នឹង​បណ្តាល​ឱ្យ​ប្រ​ជា​ជន​ចិន​មិន​ចង់​ទៅ​ធ្វើ​ទេសចរណ៍​និង​បន្ត​ការ​សិក្សា​នៅ​អូស្រ្តាលី​ឬ​ក៏​មិន​ចង់​ទិញ​ទំនិញ​របស់​អូស្រា្តលី រដ្ឋមន្រ្តី​ការ​បរទេស​អូស្រ្តាលី​បែរ​ជា​ចោទ​ថា នេះ​គឺ​ជា​ការ​គំរាម​កំហែង​ខាង​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន។

      ទាក់​ទិន​នឹង​រឿង​នេះ លោក​កឹង​ស័ង​បាន​ថ្លែង​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​ជា​ប្រចាំ​ថា “ជានិច្ចកាល ភាគី​ចិន​តែង​តែ​ប្រកាន់​ខ្ជាប់​ការ​អភិវឌ្ឍ​ទំនាក់​ទំនង​សហប្រតិបត្តិការ​ដ៏​មេត្រី​ភាពជា​មួយ​ប្រទេស​ដទៃ​ទៀត​ដោយ​ឈរ​លើ​មូលដ្ឋាន​សមភាពនិង​គោរព​គ្នា​ទៅ​វិញ​ទៅមក ។ខ្ញុំ​ស្នើ​អ្នក​ទាំង​អស់​គ្នា​អានដោយ​ផ្ចត់​ផ្ចង់​នូវ​សុន្ទរកថា​ដើម​របស់​ឯកអគ្គរដ្ឋ​ទូត​ចិន​ប្រចាំ​នៅ​អូស្រ្តាលី ។ ការ​បង្ហាញ​ឥរិយាបថ​របស់​ឯកអគ្គរដ្ឋ​ទូត​ចិន​គឺ​ការ​ព្រួយ​បារម្ភ​ចំពោះ​ពាក្យ​សម្តី​និង​ទង្វើ​ដ៏​ខុស​ឆ្គង​របស់​ភាគី​អូស្រ្តាលី​ដែលបណ្តាល​ឱ្យ​ប្រជាជន​ចិន​មិន​ពេញ​ចិត្ត នេះ​គឺ​ជា​ការ​ព្រួយ​បារម្ភ​ចំពោះ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ដែល​មាន​លទ្ធភាព​នឹង​រង​ផល​ប៉ះ​ពាល់ ដូច​នេះ គ្មាន​ការ​គំរាម​កំហែង​ខាង​សេដ្ឋកិច្ច​នោះ​ទេ”៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស