刘妍
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនជួយដល់ទ្វីបអាហ្វ្រិកតាមគ្រប់វិធីក្នុងខណៈពេលដ៏លំបាកនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

2020-04-29 16:07:00 cri

    នៅ​ក្នុង​ទ្វីបអាហ្វ្រិក​បាន​រក​ឃើញ​​ករណី​ឆ្លង​​ជំងឺ​កូវីដ-១៩​​លើស​ពី​៣ម៉ឺន៣ពាន់​ករណី។​ក្នុង​បរិបទ​បែបនេះ​ប្រទេស​ចិន​បាន​ចែក​រំលែក​យ៉ាង​សកម្ម​នូវ​បទពិសោធន៍​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺកូវីដ-១៩ ​រៀបចំធ្វើ​សន្និសីទ​ផ្លាស់​ប្តូរ​តាម​រយៈប្រព័ន្ធ​វីដេអូ ​ដើម្បី​ចែក​រំលែក​បទពិសោធន៍​ដល់​ប្រទេស​អាហ្វ្រិក​នានា ​អ្នក​នយោបាយ​សំខាន់​ៗ​នៃ​ប្រទេស​ជា​ច្រើន​ក្នុង​ទ្វីប​អាហ្វ្រិក​បាន​កោត​សរសើរ​ពី​វិធានការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩​របស់​ប្រទេស​ចិន​ ​ហើយ​ថ្លែង​អំណគុណ​ចំពោះ​ប្រទេស​ចិន​ដែល​បាន​គាំទ្រ​អាហ្វ្រិក​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩​​តាមរយៈ​ប្រតិបត្តិការ​ជាក់​ស្តែង​។

   ថ្ងៃទី២៨ ខែមេសា តាម​ម៉ោង​ក្នុង​តំបន់ ​ពិធី​ប្រគល់​និង​ទទួល​សម្ភារៈប្រយុទ្ធប្រឆាំង​ជំងឺ​កូវីដ​-១៩​ដែល​ប្រទេស​ចិន​ផ្តល់​ជំនួយ​ដល់​ប្រទេស​សំប៊ី​ជា​លើក​ដំបូង​បាន​រៀបចំធ្វើ​នៅ​ក្រុង​លូសាកា​ រដ្ឋធានី​សំប៊ី​។​លោក​Chitalu ​Chilufya​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​សំប៊ី​បាន​ថ្លែងថា​ ​សំប៊ី​យកចិត្តទុកដាក់​ខ្ពស់​និង​ថ្លែង​អំណរគុណ​ដ៏​ស្មោះ​នូវ​ការ​គាំទ្រ​និង​ជំនួយ​របស់​រដ្ឋាភិបាល​និង​ប្រជាជន​ចិន​នៅ​ក្នុង​ខណៈពេល​ដ៏​លំបាក​ដែល​សំប៊ី​កំពុង​​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩​៕

 

អ្នកបកប្រែ:刘妍
ប្លុកពិសេស