郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

គណៈកម្មាធិការកិច្ចការទូតនៃសភាជាន់ទាបសហរដ្ឋអាមេរិកចាប់ផ្តើមធ្វើការស៊ើបអង្កេតទៅលើការដែលរដ្ឋាភិបាលផ្អាកការផ្តល់ថវិកាដល់អង្គការសុខភាពពិភពលោក

2020-04-28 15:28:34 cri

ថ្ងៃទី ២៧ ខែ មេសា លោក Elliott Engel ប្រធាន​គណៈកម្មាធិការ​កិច្ចការ​ទូត​នៃ​សភា​ជាន់​ទាប​សហរដ្ឋ​អាមេរិក​ និង​ជា​សមាជិក​បក្ស​ប្រជាធិបតេយ្យបាន​ថ្លែង​ថា ក្នុងថ្ងៃ​ដដែល​នេះ​ លោក​នឹង​ចាប់​ផ្តើមធ្វើ​ការ​ស៊ើប​អង្កេត​ទៅ​លើ​សេចកី្ត​សម្រេច​របស់​រដ្ឋាភិបាល​លោក​ត្រាំ​ស្តីពី​ការ​ផ្អាក​ការ​ផ្តល់​ថវិកា​ដល់​អង្គការ​សុខភាព​ពិភពលោក ។

ថ្លែង​ក្នុ​ងលិខិត​ដែល​ផ្ញើជូន​លោក Pompeo រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក លោក​ Engel បាន​លើក​ឡើង​ថា ខណៈពេល​វីរុស​កូវីដ​១៩​បាន​និង​កំពុង​រីករាល​ដាល​នៅ​ទូទាំង​ពិភព​លោក​ លោក​ត្រាំ​ ប្រធានាធិបតី​អាមេរិកបែរ​ជា​​បាន​សម្រេច​ថា​នឹង​ផ្អាក​ការ​ផ្តល់​ថវិកា​ដល់​អ​ង្គ​ការ​សុខភាព​ពិភពលោកទៅ​វិញ ប្រការនេះ​នឹង​បណ្តាល​ឱ្យ​មានផល​អាក្រក់​ និង​ហានិភ័យ​ដល់​សុវត្ថិភាព​អាយុជីវិតមនុស្ស ។ ក្នុ​ងសភាពការណ៍​ដ៏តានតឹង​បែប​នេះ ការ​វាយ​ប្រហារ​ទៅ​លើ​អង្គ​ការ​សុខភាព​ពិភពលោក​នឹង​ធ្វើ​ឱ្យ​ស្ថានភាព​ជំងឺឆ្លង​មាន​សភាព​កាន់​តែ​ធ្ងន់​ធ្ងរ ។

ថ្លែង​ក្នុង​លិខិត​នេះ លោក​ Engel ទាម​ទារ​ឱ្យ​ក្រសួង​ការ​បរទេស​អាមេរិក​ផ្តល់​កំណត់​ត្រា​និង​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​សេចកី្ត​សម្រេចចិត្ត​មួយ​នេះ​ជូន​គណៈកម្មាធិការ​កិច្ចការ​ទូត​ឱ្យ​បាន​មុន​រសៀល​ថ្ងៃទី​៤ ខែ​ឧសភា ៕

 

 

 

 

 

អ្នកបកប្រែ:郑磊
ប្លុកពិសេស