翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

និពន្ធនាយកនៃទស្សនាវដ្តី« The Lancet »ចុះផ្សាយអត្ថបទក្រោមចំណងជើងថា «ហេតុអ្វីបានជាពាក្យសម្តីរបស់លោកត្រាំដែលនិយាយអំពីអង្គការWHOជាពាក្យសម្តីខុសឆ្គង»

2020-04-28 15:39:22 cri

      ថ្ងៃទី ២៥ ខែមេសា លោក​ Richard Horton និពន្ធនាយកនៃ​ទស្សនាវដ្តី​« The Lancet »បាន​ចុះ​ផ្សាយ​អត្ថបទ​ក្រោមចំណង​ជើង​ថា «ហេតុអ្វីបានជា​ពាក្យ​សម្តី​របស់​លោក​ត្រាំ​អំពី​អង្គការ​WHOជា​ពាក្យ​សម្តី​ខុសឆ្គង​ » លើ​ទស្សនាវដ្តី​មួយ​នេះ ។

图片默认标题_fororder_图片 1

      អត្ថបទ​មួយ​នេះ​បាន​រៀបរៀង​នូវ​កាលវិភាគ​នៃ​ការ​ដោះស្រាយ​និង​ទប់ទល់​នឹង​ជំងឺ​ឆ្លង​របស់​អង្គការ​សុខភាព​ពិភពលោក​ចាប់​តាំង​ពី​ប្រទេសចិន​បាន​រាយការណ៍​ជា​លើក​ដំបូង​​ពី​ករណី​ឆ្លង​ជំងឺ​រលាកសួតកើត​ឡើង​​ដោយ​មិន​ដឹង​មូលហេតុ​នៅ​ក្រុង​វូហានទៅកាន់​​ទីស្នាក់ការ​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​នៅប្រទេស​ចិន​កាល​ពី​ថ្ងៃទី ៣១ ខែធ្នូ​ ឆ្នាំ ២០១៩ កន្លង​ទៅ​ ហើយ​បាន​ចង្អុល​បង្ហាញ​ថា អង្គការ​សុខភាព​ពិភពលោក​បាន​ចំណាយ​ពេល​តែ​ ៤ ថ្ងៃ​​ដើម្បី​រាយការណ៍​ពី​វត្តមាន​នៃ​ជំងឺ​រលាកសួត​ប្រភេទថ្មី​មួយ​នេះ​ចំពោះ​ប្រជាជន​លើ​ពិភពលោក​ ចំណាយ​ពេល​តែ​ ៣០ ថ្ងៃ​បាន​ប្រកាស​ថាហេតុការណ៍ជំងឺ​ឆ្លង​​នេះ​ជាហេតុការណ៍​សុខាភិបាល​សាធារណៈ​ដែល​​កើត​ឡើងជា​បន្ទាន់​​ ។ ហេតុនេះហើយ​ លោក​ត្រាំ​គ្មាន​ភស្តុតាង​សម្រាប់​ចោទ​ប្រកាន់​ទៅ​លើ​អង្គការសុខភាព​ពិភពលោក​នោះ​ទេ ។

      អត្ថបទ​​មួយ​នេះ​បាន​ចែង​ទៀត​ថា ក្នុង​អំឡុង​ពេល​ផ្ទុះ​វិបត្តិ​សុខាភិបាល​សាធារណៈ​ជា​សកល​ ការ​ចោទ​ប្រកាន់​ដោយ​គ្មាន​ភស្តុតាង​ទៅ​លើ​អង្គការ​សុខភាព​ពិភពលោក​ ព្រម​និង​ឈប់​ផ្តល់​ថវិកា​ជា​ជំនួយ​​ហិរញ្ញវត្ថុ​ជា​បន្ទាន់​ចំពោះ​អង្គការ​មួយ​នេះ​ លោក​ត្រាំ​​បាន​បំផ្លាញភាព​ស្មោះ​ត្រង់​និង​កេរ្តិ៍​ឈ្មោះ​​របស់​លោក​​និង​រដ្ឋាភិបាល​អាមេរិក​ ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស