刘妍
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស៊ីជីនភីងប្រធានរដ្ឋចិនអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំលើកទី១៣នៃគណៈកម្មការជំរុញកំណែទម្រង់ឱ្យស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនដោយគូសបញ្ជាក់ថា ត្រូវធ្វើឱ្យកំណែទម្រង់កាន់តែស៊ីជម្រៅ ប្រើឧត្តមភាពខាងប្រព័ន្ធរបបដើម្បីទប់ទល់នឹងហានិភ័យ

2020-04-28 15:59:56 cri

ថ្ងៃទី២៧ ខែមេសា លោក​ស៊ីជីនភីង​អគ្គលេខាធិការ​នៃគណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន ​ប្រធានរដ្ឋ​ចិន ប្រធាន​គណៈកម្មាធិការ​យោធា​មជ្ឈិម​ចិននិង​ជា​ប្រធាន​គណៈកម្មការ​ជំរុញ​កំណែ​ទម្រង់​ឱ្យ​ស៊ីជម្រៅ​ដោយ​គ្រប់​ជ្រុងជ្រោយ​នៃ​មជ្ឈិម​ចិន​បាន​អញ្ជើញ​ជា​អធិបតី​និង​ថ្លែង​សុន្ទរកថា​សំខាន់​ក្នុង​កិច្ចប្រជុំ​លើក​ទី​១៣​នៃ​គណៈកម្មការ​ជំរុញ​កំណែទម្រង់​ឱ្យ​ស៊ីជម្រៅ​ដោយ​គ្រប់​ជ្រុងជ្រោយ​នៃគណៈកម្មាធិការ​មជ្ឈិម​បក្សកុម្មុយនិស្ត​ចិន​។

 

    លោក​ស៊ីជីនភីង​បាន​គូសបញ្ជាក់ថា​ ​ការងារ​បង្ការ​និង​គ្រប់​គ្រង​ករណី​ឆ្លង​នៃ​ជំងឺ​កូវីដ​-១៩​និង​ស្តារ​ផលិតកម្ម​ឡើង​វិញ​​ត្រូវ​បាន​ជំរុញ​ដោយ​ពេញ​ទំហឹង ​កត្តាចម្លង​គឺ​មក​ពី​ការ​ដឹកនាំ​របស់​បក្ស​កុម្មុយនិស្ត​ចិន​និង​ឩត្តមភាព​ខាង​របប​សង្គមនិយម​របស់​ប្រទេស​ចិន​ដើរ​​តួនាទី​សំខាន់​ដែល​មិន​អាច​ប្រៀប​ផ្ចឹម​បាន ​ហេតុនេះ​ត្រូវ​ប្រកាន់​ខ្ជាប់​យ៉ាង​ដាច់​ខាត​មិន​ងាករេ​នូវ​ការ​ជំរុញ​កំណែទម្រង់​ឱ្យ​កាន់​តែ​ស៊ីជម្រៅ ​ធ្វើ​ឱ្យប្រព័ន្ធ​របប​មាន​សុក្រឹតភាព​គ្រប់​ជ្រុងជ្រោយ​​ ​​ធ្វើឱ្យ​ប្រព័ន្ធ​អភិបាលកិច្ច​​​មាន​សុក្រឹតភាព​ ជំរុញ​ឱ្យ​ការ​កសាង​ប្រព័ន្ធរបប​និង​ប្រសិទ្ធភាព​អភិបាលកិច្ច​កាន់​តែ​មាន​ភាព រួម​បញ្ចូល​គ្នា​​ ​ប្រើ​ឧត្តម​ភាព​​ខាង​ប្រព័ន្ធ​របប​ដើម្បី​ទប់​ទល់​នឹង​ហានិភ័យ៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស