郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី ៖ ការចោទប្រកាន់និងវាយប្រហារលើអង្គការសុខភាពពិភពលោកគឺរឿងអយុត្តិធម៌

2020-04-28 16:34:52 cri

    ថ្ងៃទី ២៧ ខែ មេសា លោក Lavrov  រដ្ឋមន្ត្រីការបរទេសរុស្ស៊ី​បានថ្លែង​ថា  ​ការចោទ​ប្រកាន់​និង​​វាយ​ប្រហារលើ​អង្គការ​សុខភាព​ពិភពលោក​គឺ​រឿងអយុត្តិធម៌​ទេ ។ 

        នៅថ្ងៃដដែលនោះ ប្រព័ន្ធសារព័ត៌មានរុស្ស៊ីបានដកស្រង់​ពាក្យសម្តី​របស់​លោក​ Lavrov​​ ​​ឱ្យដឹងថា ស្ថាប័ន​​ពិសេស​​នៃ​ប្រព័ន្ធ​អង្គការសហប្រជាជាតិ​គឺ​ជា​យន្តការ​សហប្រតិបត្តិការ​ពហុ​ភាគី​ដែលមិនអាចជំនួសបាននៅក្នុងវិស័យ​ពាក់ព័ន្ធ ។ ​ភាគីរុស្ស៊ីយល់ឃើញថា ការចោទប្រកាន់​និង​​​វាយ​ប្រហារលើ​អង្គការ​សុខភាព​ពិភពលោកគឺជាទង្វើដែលគ្មានលក្ខណៈស្ថាបនានិងប្រកបដោយភាពអយុត្តិធម៌ ។ រុស្ស៊ីនិងប្រទេសជា​​ច្រើនយល់ឃើញថា អង្គការ​សុខភាព​ពិភពលោកបានបង្ហាញពីជំនាញឯកទេសរបស់​ខ្លួន​និ​នៅ​​​គ្រប់ដំណាក់កាលនៃ​វិបត្តិ ដោយ​ការ​​ចាត់​វិធានការ​ជាមុនព្រម​និងប្រកាស​ព័ត៌មាន​និងផ្តល់សំណើរដល់​ប្រទេស​ទាំងអស់ ៕ 

 

 

អ្នកបកប្រែ:郑磊
ប្លុកពិសេស