郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកជំនាញចិន៖រំពឹងថា បណ្តាប្រទេសនានាអាចចាប់ដៃគ្នាធ្វើការងារពាក់ព័ន្ធនឹងការតាមដានរកករណីឆ្លងមុនគេបង្អស់នៃជំងឺកូវីដ១៩

2020-04-28 15:12:06 cri

  ថ្ងៃ​ទី​២៧​ខែ​មេសា លោក​LiuPeipeiអ្នក​ជំនាញ​នៃ​វិទ្យាស្ថាន​បង្ការ​និង​គ្រប់​គ្រង​ជំងឺ​បង្ក​ឡើង​ដោយ​វីរុស​នៃ​មជ្ឈមណ្ឌល​បង្ការ​និង​គ្រប់​គ្រង​ជំងឺ​ចិន​បាន​ថ្លែង​នៅ​ក្រុង​ប៉េកាំង​ថា ការ​តាម​ដាន​រក​អ្នក​ជំងឺ​លេខ​សូន្យ​ដែលបាន​ឆ្លង​ជំងឺ​កូវីដ​១៩​មុន​គេ​បង្អស់ គឺ​ជា​ការ​ងារ​ដែល​បណ្តា​ប្រទេស​នានា​បាន​និង​កំពុង​ធ្វើ​យ៉ាង​សកម្ម រំពឹង​ថា អ្នក​វិទ្យាសាស្រ្ត​នៃ​ប្រទេស​នានា​អាច​ធ្វើ​ការ​ងារ​តាមដាន​រក​អ្នក​ជំងឺ​លេខ​សូន្យយ៉ាង​សកម្ម ដើម្បី​រួម​គ្នា​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​លើក​នេះ។

      លោក​LiuPeipeiបាន​ថ្លែង​ថា ភារកិច្ច​ស្តីពី​ការ​តាម​ដាន​រក​អ្នក​ជំងឺ​លេខ​សូន្យ​គឺ​មាន​ភាព​លំបាក​លំបិន​ក្រៃ​លែង ពីព្រោះវា​ទាក់​ទិន​ដល់​បរិមាណ​ទិន្នន័យ​យ៉ាង​ស្មុគស្មាញ។ ដូច​នេះ យើង​រំពឹង​ថា អ្នក​វិទ្យាសាស្រ្ត​នៃ​បណ្តា​ប្រទេស​នានា​អាច​រួម​សហការ​គ្នា​ធ្វើ​ការ​ងារ​តាម​ដាន​រក​អ្នក​ជំងឺ​លេខ​សូន្យ ដើម្បី​រួម​គ្នា​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង ។

      តាម​ការ​ផ្សាយ​ដំណឹង​ឱ្យ​ដឹងថា ចំពោះ​ការ​រាតត្បាត​យ៉ាង​ខ្លាំង​នៃ​ជំងឺ​គ្រុន​ផ្តាសាយ​នៅ​ឆ្នាំ​១៩១៨ ជំងឺ​អេដឺស៍និង​ជំងឺ​គ្រុន​ផ្តាសាយ​ប្រភេទH1N1ដែល​ផ្ទុះ​ឡើង​នៅ​ឆ្នាំ២០០៩ បច្ចុប្បន្ន​សុទ្ធ​តែ​មិន​បាន​រក​ឃើញ​អ្នក​ជំងឺ​លេខ​សូន្យ​ដែល​ជា​អ្នក​ឆ្លង​មុន​គេ​បង្អស់​នោះ​ទេ ៕

 

 

អ្នកបកប្រែ:郑磊
ប្លុកពិសេស