郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បទវិភាគអន្តរជាតិ៖លោកPompeoរដ្ឋមន្រ្តីការបរទេសអាមេរិកដែលបានសាបព្រោះវីរុសនយោបាយកំពុងក្លាយជាសត្រូវរួមរបស់មនុស្សជាតិ

2020-04-28 14:51:14 cri

  “លោកPompeoមិន​ត្រឹម​តែ​មិន​បាន​បង្ហាញ​ឱ្យ​ឃើញ​នូវ​សមត្ថភាព​ដឹក​នាំ​អ្វី​នោះ​ទេ ថែម​ទាំង​បាន​វាយ​ប្រហារ​គូ​ប្រកួត​របស់អាមេរិក​ជា​ពិសេស​គឺ​ចិន​និង​អ៊ីរ៉ង់​ដោយ​ប្រើ​ជំងឺ​កូវីដ​១៩​ធ្វើ​ជា​លេស​ទៀត​ផង ប្រការ​នេះ​បាន​បន្សោយ​យ៉ាង​ខ្លាំងនូវ​កិច្ច​សហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺឆ្លង​លើ​ពិភពលោក​ទាំង​មូល រីឯកិច្ច​សហប្រតិបត្តិការ​គឺ​ជា​បញ្ហា​បន្ទាន់​ជាង​គេនា​ពេល​បច្ចុប្បន្ន “។ ពេល​កន្លង​ទៅ​ថ្មីៗ​នេះ វេប​សាយPoliticoដែល​ជា​វេបសាយ​ព័ត៌មាន​នយោបាយ​អាមេរិក​បាន​រិះ​គន់​រដ្ឋមន្រ្តី​ការ​បរទេស​អាមេរិក​បច្ចុប្បន្ន ហើយ​ការ​រិះ​គន់​ស្រ​ដៀង​គ្នា​នេះ​ក៏​កំពុង​ក្លាយ​ជា​គំនិត​ឯកភាព​រួម​ក្នុង​ប្រទេស​អាមេរិកដែរ ។

      តាំង​ពី​ជំងឺ​កូវីដ​១៩​បាន​ផ្ទុះ​រាល​ដាល​មក ក្នុង​នាម​ជា​មន្រ្តី​ការ​ទូត​ឋាបៈ​ទី​១​របស់​អាមេ​រិក លោក​Pompeoមិន​បាន​ធ្វើ​អ្វី​សោះ​ក្នុង​ការ​បង្ការ​និង​គ្រប់​គ្រង​ជំងឺ​ឆ្លង លោក​បាន​ផ្សារ​ភ្ជាប់​វីរុស​ជា​មួយ​ក្រុង​វូហាន​ដោយ​ចេតនា​អាក្រក់ គឺ​ដើម្បី​បង្ក​ភាព​បដិបក្ខគ្នា​តាមទម្រង់​ពូជ​សាសន៍​និយម លាប​ពណ៌​លើ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​របស់​ប្រទេស​ចិន ប៉ុន​ប៉ង​ចង់​បង្វែរ​ក្រសែ​ភ្នែក​អន្តរជាតិ​និង​ច្រាន​ទំនួល​ខុស​ត្រូវ​ចោល។

      លោកPompeoគប្បី​ដឹង​ច្បាស់​ថា សត្រូវ​របស់​អាមេរិក​គឺ​វីរុស តែ​មិន​មែន​ប្រទេស​ចិន​ទេ ទង្វើ​ណា​ដែល​បំផ្លិច​បំផ្លាញ​ដល់​សាមគ្គីភាពនិង​ធ្វើ​ឱ្យ​អន្តរាយ​ដល់​ទំនុក​ចិត្ត​រវាង​គ្នា​បាន​ត្រឹម​តែ​ធ្វើ​ឱ្យ​វិបត្តិ​កាន់​តែ​ខ្លាំង​ឡើង​ៗនិង​បន្សោយ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ជា​សកលប៉ុណ្ណោះ នៅ​ទី​បំផុត ក៏​នឹង​ប៉ះ​ពាល់​ដល់​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​របស់​អាមេរិក ។ ប្រសិន​បើ​លោក​Pompeo​បន្ត​មាន​ភាព​មានះបែប​នេះ​តទៅ​ទៀត ដោយ​បន្ត​តម្លើង​ផល​ប្រយោជន៍​នយោ​បាយ​ផ្ទាល់​ខ្លួន​នៅ​លើ​ផល​ប្រយោជន៍​សាធារណៈ នោះលោក​ច្បាស់​ជា​នឹង​ត្រូវ​ប្រជាជន​អាមេរិកលះ​បង់​ចោល ហើយ​នឹង​បន្សល់​ទុក​កេរ្តិ៍​ឈ្មោះអសោច​ក្នុង​ប្រវត្តិសាស្រ្ត​ការ​ទូត​អាមេរិកមិនខាន ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស