郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អង្គការសុខភាពពិភពលោក ៖ការរីករាលដាលនៃជំងឺ Covid-19 នៅមិនទាន់ចប់ទេ ក៏មិនទាន់មានការសន្និដ្ឋានអាចបញ្ជាក់ថា ការមានប្រតិកម្មលើអង្គបដិប្រាណគឺភាពស៊ាំនោះដែរ

2020-04-28 16:38:31 cri

    ថ្ងៃទី ២៧ ខែ មេសា តាមម៉ោងក្នុងតំបន់ លោក Tedros អគ្គនាយក​អង្គការសុខភាព​ពិភពលោកបាន​ថ្លែងថា ការរីករាលដាលនៃជំងឺ Covid-19 នៅ​មិនទាន់ចប់ទេ​ អង្គ​ការ​សុខភាព​​ពិភពលោក​មាន​ការព្រួយបារម្ភចំពោះតំបន់អាហ្វ្រិក អឺរ៉ុបខាងកើត និងអាមេរិកឡាទីនជាដើម ព្រោះ​សមត្ថភាពធ្វើតេស្តរកវីរុកនៃ​​ប្រទេសជាច្រើនគឺ​មិនគ្រប់គ្រាន់​​ទេ  ​ទិន្នន័យងាយ​ប៉ាន់ស្មានខុស​​។ 

       ទាក់ទិននឹងរឿងដែលប្រទេសមួយចំនួនពិចារណាលើការចែកបណ្ណមានភាពស៊ាំដល់ធ្លាប់​ឆ្លងជំងឺ Covid-19 ដើម្បីបញ្ជាក់ថា អ្នកធ្លាប់ឆ្លងជំងឺទាំងនេះមាន​ភាពស៊ាំខ្លះៗហើយ ​នោះប្រធាន​ផ្នែក​​បច្ចេកទេសនៃកម្មវិគីសុខាភិបាលបន្ទាន់​​នៃ​អង្គការសុខ​ភាពពិភពលោក​បាន​ថ្លែង​ថា បច្ចុប្បន្ននេះ ​មិនទាន់​មាន​ការសិក្សាស្រាវជ្រាវ​ណាមួយ​ដែលអាចសន្និដ្ឋានថា ​ការ​មាន​​​ប្រតិកម្មលើ​អង្គបដិប្រាណ​និង​ភាពស៊ាំ វាលមានទំនាក់ទំនងគ្នានោះទេ ​ដូច្នេះ ​វាមិន​អាចបញ្ជាក់​បានថា ការមាន​ប្រតិកម្មលើ​អង្គបដិប្រាណគឺមានន័យថា មានស៊ាំនោះទេ ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស