郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ករណីឆ្លងជំងឺកូវីដ១៩របស់ចិននាពេលបច្ចុប្បន្នបានថយចុះមកនៅក្រោម១០០ករណី គណៈកម្មាធិការជាតិសុខាភិបាលចិនគូសបញ្ជាក់ថាត្រូវធ្វើចត្តាឡីស័កចំពោះក្រុមមនុស្សងាយឆ្លងទាំងអស់

2020-04-28 15:35:05 cri

      ថ្ងៃទី​២៧ខែមេសា លោក​មីហ្វឹងអ្នកនាំពាក្យនៃ​គណៈកម្មាធិការជាតិ​សុខាភិបាលចិនបាន​ថ្លែង​នៅ​ក្រុងប៉េកាំង​ថា​ ​បច្ចុប្បន្ន ករណីឆ្លងជំងឺកូវីដ១៩នៅប្រទេសចិន​បាន​ថយចុះ​មក​នៅ​ក្រោម​​១០០​ករណី ប៉ុន្តែ​អ្នកឆ្លង​ជំងឺគ្មាន​រោគសញ្ញាដែល​កំពុង​ស្ថិតក្នុងការតាមដានគឺមាន​ចំនួន​ជិត១ពាន់​ករណី ​ហេតុនេះ​ត្រូវ​ធ្វើ​ចត្តាឡីស័កចំពោះ​ក្រុមមនុស្ស​ងាយឆ្លង​ទាំងអស់​។

      ថ្លែង​ក្នុង​សន្និសីទកាសែតនៃក្រុមការងារយន្តការ​រួមគ្នាបង្ការ​និង​គ្រប់គ្រង​ជំងឺកូវីដ១៩នៃ​ក្រុមប្រឹក្សាកិច្ចការរដ្ឋចិន​ដែល​បើកធ្វើ​នៅថ្ងៃដដែលនោះ​ លោកមីហ្វឹងបាន​ថ្លែង​ថា​ ​កាលពីថ្ងៃទី​២៦ខែមេសា ​ខេត្ត​ហ៊ូប៉ី​មិនបានរកឃើញករណីឆ្លងថ្មីនិងករណីស្ស័យឆ្លងថ្មីជាលើកដំបូង​ បច្ចុប្បន្ន​ ករណីឆ្លងជំងឺកូវីដ១៩នៅប្រទេសចិន​បានថយចុះ​មក​នៅក្រោម​១០០​ករណីហើយ​ ​​អ្នក​ជំងឺប្រភេទនាំចូលពីក្រៅដែន​ដែល​ជាសះស្បើយមាន​ចំនួន​លើសពី​១ពាន់នាក់ ​កា​រ​បង្ការ​និងគ្រប់គ្រង​ជំងឺឆ្លង​ទទួលបាន​ប្រសិទ្ធផលជា​ដំណាក់កាល​សំខាន់​។​ ​ ប៉ុន្តែ​អ្នកឆ្លង​ជំងឺគ្មាន​រោគសញ្ញាដែល​កំពុងស្ថិតក្នុងការ​តាមដាន​គឺមាន​ចំនួន​ជិត១ពាន់​ករណី ​ហេតុនេះ​ត្រូវ​ពង្រីក​ក្របខ័ណ្ឌ​​ធ្វើ​ចត្តាឡីស័កឱ្យ​គ្រប់ដណ្តាប់​ដល់​​ក្រុមមនុស្ស​ងាយឆ្លង​ទាំងអស់​៕

 

  

អ្នកបកប្រែ:郑磊
ប្លុកពិសេស