郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស៊ីជីនភីងប្រធានរដ្ឋចិនជួបពិភាក្សាតាមទូរស័ព្ទជាមួយលោករ៉ូហានីប្រធានាធិបតីអ៊ីរ៉ង់

2020-04-28 15:35:55 cri

   នាយប់ថ្ងៃទី​២៧ខែ​មេសា​ លោក​ស៊ីជីនភីងប្រធានរដ្ឋចិនបាន​ជួបពិភាក្សាតាមទូរស័ព្ទជា​មួយ​​លោក​​រ៉ូហានី​​ប្រធានាធិបតី​អ៊ីរ៉ង់​។

      ថ្លែងក្នុងកិច្ចជំនួបតាម​ទូរស័ព្ទ លោក​ស៊ីជីនភីងបាន​តាងនាម​រដ្ឋាភិបាល​និងប្រជាជនចិន​ ​សម្តែងការ​សួរសុខទុក្ខយ៉ាង​ស្មោះនិងការគាំទ្រយ៉ាង​មុតមាំ​ចំពោះ​រដ្ឋាភិបាលនិងប្រជាជនអ៊ីរ៉ង់​ក្នុងការ​ទប់ស្កាត់ជំងឺកូវីដ១៩។ លោកបាន​ថ្លែង​ថា​ ក្នុងការប្រយុទ្ធប្រឆាំងនឹង​ជំងឺឆ្លងលើកនេះ​ ​ចិន​និងង៊ីរ៉ង់​បាន​ជួយយកអាសាគ្នាទៅវិញទៅមក ដែលបាន​បង្ហាញដោយពេញលេញនូវ​ចំណងមិត្តភាពយ៉ាង​ជ្រាលជ្រៅរវាង​ប្រទេស​ទាំងពីរ​និងប្រជាជន​ចិន​និងអ៊ីរ៉ង់។ ​ប្រជាជនចិន​យកចិត្តទុកដាក់​ចំពោះ​ការ​ទប់ទល់នឹង​ជំងឺឆ្លងរបស់ប្រជាជនអ៊ីរ៉ង់​ដោយបាន​ផ្តល់​ជំនួយ​ជា​សម្ភារៈសម្រាប់​ទប់ទល់នឹង​ជំងឺឆ្លង​ជាច្រើនលើក​ ព្រម​និងបាន​ចាត់បញ្ជូន​ក្រុមអ្នកជំនាញ​ខាង​ប្រយុទ្ធប្រឆាំង​នឹងជំងឺឆ្លង​ទៅកាន់​អ៊ីរ៉ង​ដែលជាក្រុមអ្នកជំនាញវេជ្ជសាស្រ្តដំបូងបង្អស់ដែល​ប្រទេសចិន​​​បាន​ចាត់បញ្ជូន​ទៅ​បរទេស​។​ ប្រទេសចិន​រីករាយ​បន្ត​ពង្រឹង​និងពង្រីកិច្ច​សហប្រតិបត្តិការ​ខាងទប់ទល់​នឹង​ជំងឺ​ឆ្លង​ជាមួយ​អ៊ីរ៉ង​ និងចែករំលែក​បទបិសោធន៍​ជោគជ័យ​ ក៏ដូច​ជា​ផ្តល់​ជំនួយអស់ពីលទ្ធភាពផងដែរ។​ ជឿជាក់ថា​ក្រោមការ​ដឹកនាំរបស់លោក​ប្រធានាធិបតីរ៉ូហានី ប្រជាជនអ៊ីរ៉ង់​នឹង​យកឈ្នះលើ​ជំងឺឆ្លង​ក្នុងពេលឆាប់ៗជាពុំខាន​។

   ជាការឆ្លើយតប​ លោករ៉ូហានីបាន​ថ្លែងថា​ ​ខ្ញុំរីករាយណាស់​ដោយសារ​ប្រទេសចិនអាច​គ្រប់​គ្រង​ជំងឺឆ្លង​ដោយ​ជោគជ័យ បទពិសោធន៍របស់ចិន​មាន​តម្លៃឱ្យ​បណ្តាប្រទេស​នានា​រៀន​សូត្រតាម​។​ ​ពេលប្រឈមនឹង​ករណីជំងឺឆ្លង អ៊ីរ៉ង់និងចិនបាន​ជួយយកអាសាគ្នា​ទៅ​វិញ​ទៅ​មកដែលបាន​រឹតបន្តឹងចំណងមិត្តភាពរវាងប្រជាជនប្រទេស​ទាំងពីរ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស