郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ឧត្តមភាពខាងប្រព័ន្ធរបបជាឧត្តមភាពធំបំផុតរបស់ប្រទេសចិនសម្រាប់យកឈ្នះលើករណីជំងឺឆ្លង

2020-04-28 14:09:32 cri

នាពេល​ថ្មីៗ​កន្លង​ទៅនេះ ពេល​ផ្តល់បទ​សម្ភាសន៍​ជា​មួយ​ប្រព័ន្ធ​សារព័ត៌មាន​ចិន​ លោក Robert Lawrance Kuhn ប្រធាន​មូលនិធិ​ Kuhn របស់​អាមេរិក​បាន​ថ្លែង​ដូច្នេះ​ថា “​តាំង​ពី​ដំបូងមក ខ្ញុំ​ក៏​មាន​ជំនឿ​ចិត្ត​យ៉ាងពេញ​លេញ​ចំពោះ​ប្រទេស​ចិនថា​​​អាច​យក​ឈ្នះលើ​ ​ជំងឺ​ឆ្លង គឺ​ដោយ​មក​ពី​មូលហេតុ​បី​ចំណុច ៖ ពាក្យ​សន្យា​ សមត្ថភាព​ និង​គោលបំណង​ដែល​ចង់​កែ​ប្រែ​និងធ្វើ​ឱ្យ​​កែខ្លួន​ឯងប្រសើរ​ឡើង​​របស់​ប្រទេស​ចិន……មិន​បាច់​សង្ស័យ​ឡើយ ប្រទេស​ចិនដែល​​ដឹក​នាំ​ដោយ​បក្ស​កុម្មុយនិស្ត​ចិន ប្រព័ន្ធ​របបនយោបាយ​និង​រដ្ឋាភិបាល​ខ្លាំង​ក្លា​របស់​ប្រទេស​ចិន​អាច​ទប់​ទល់​នឹង​ករណី​ជំងឺឆ្លង​ប្រកប​ដោយ​​កម្លាំង​ខ្លាំង​ក្លា ប្រសិទ្ធភាព​​និង​ឆាប់​រហ័ស ។”

​​​​      បក្ស​កាន់​អំណាច​របស់​ប្រទេស​ចិន​បាន​ដឹក​នាំ​ប្រជាជន​ធ្វើ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺឆ្លង​យ៉ាង​មុតមាំ ឆាប់​រហ័ស​និង​ខ្លាំង​ក្លា ធ្វើ​ឱ្យ​ពិភពលោក​មាន​ចំណាប់​អារម្មណ៍​​យ៉ាង​ជ្រាល​ជ្រៅ ។ នា​ពេល​ថ្មីៗ​កន្លង​ទៅនេះ លោក Heinz Dieterich បញ្ញវន្ត​សង្គមវិទ្យាដ៏​ល្បីឈ្មោះ​នៃ​តំបន់​អាមេរិកឡាទីន​បាន​តែង​អត្ថបទវិភាគ​ថា រដ្ឋាភិបាល​ចិន​ធ្វើ​ប្រតិបតិ្តការ​យ៉ាង​ខ្លាំង​ក្លា​ជា​កត្តាកំណត់​ដែល​បាន​ទប់​ស្កាត់​ការ​រីក​រាល​ដាលនៃ​ជំងឺ​ឆ្លង ។

      ជា​ធម្មតា នៅ​លើ​ពិភពលោក​ ទោះ​រឿង​រ៉ា​វអ្វីក៏​មិន​អាច​មាន​ភាពល្អឥត​ខ្ចោះទាំង​ស្រុង​នោះឡើយ ។ ប្រឈម​នឹង​ការ​វាយ​ប្រហារ​ពី​ករណី​ជំងឺ​ឆ្លង​យ៉ាង​ធ្ងន់​ធ្ងរ​លើក​នេះ មិន​ថា​ ​បស្ចិម​ប្រទេស​​ ឬ​មួយ​ក៏​ប្រទេស​កំពុង​អភិវឌ្ឍន៍ សុទ្ធតែមាន​ចន្លោះ​ខ្វះ​ខាត​និង​បញ្ហា​ក្នុ​ងគ្រា​ទប់​ទល់នឹងហេតុ​ការណ៍​សនិ្តសុខ​សាធារណៈ​ជា​បន្ទាន់ ។ ទាក់​ទិន​នឹង​រឿង​នេះ ថ្នាក់​ដឹក​នាំ​កំពូល​នៃ​ប្រទេស​ចិន​ក៏​បាន​លើ​ក​ឡើង​យ៉ាង​ច្បាស់​ថា “ឆ្លង​តាម​រយៈ​ការងារ​បង្ការ​ជំងឺ​ឆ្លង​លើក​នេះ យើង​ត្រូវ​រៀន​ចេះ​ដោះស្រាយ​បញ្ហាដែល​កើត​ឡើង​ស្រដៀងគ្នា ។ ហេតុ​អ្វី​បាន​ជា​បក្ស​កុម្មុយនិស្ត​ចិន​អាចទទួល​បាន​ជោគជ័យ គឺ​ដោយ​សារ​ចេះដកយក​បទពិសោធជា​មេរៀន​ កែ​តម្រូវ​ខ្លួន​ឯង និង​ធ្វើ​ឱ្យខ្លួន​ឯង​មាន​ភាព​កាន់​តែ​ប្រសើរ​ឡើង។​​”

 

អ្នកបកប្រែ:郑磊
ប្លុកពិសេស