郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មជ្ឈដ្ឋាននានាក្នុងសង្គមអាមេរិកចោទជាមន្ទិលចំពោះរដ្ឋាភិបាលអាមេរិកដែលអសមត្ថភាពក្នុងការទប់ទល់នឹងករណីជំងឺឆ្លង ប្រទេសចិនសង្ឃឹមអាមេរិកឆ្លើយតបនឹងការយកចិត្តទុកដាក់ ពាក់ព័ន្ធដោយទាន់ពេលវេលា

2020-04-28 14:57:58 cri

ថ្ងៃទី២៧​ខែ​មេសា លោក Geng Shuang អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​បាន​ថ្លែង​នៅ​ក្រុង​ប៉េកាំង​ថា នាពេល​ថ្មីៗ​កន្លង​ទៅនេះ ក្នុ​ងប្រទេស​អាមេរិក​ មានការ​​​បញ្ចេញ​មតិ​ជាច្រើន​ដែល​បាន​​ចោទ​សួរ​​​ថា តើ​រដ្ឋាភិបាល​អាមេរិក​បាន​ទប់​ទល់​នឹង​ករណី​ជំងឺ​ឆ្លង​ដោយ​ទាន់​ពេល​វេលា​និង​មាន​ប្រសិទ្ធភាព​ឬអត់ ទាក់​ទិន​នឹង​រឿង​នេះ ប្រទេស​ចិន​សង្ឃឹម​អាមេរិក​អាច​ឆ្លើយ​តប​នឹង​ការ​យក​ចិត្ត​ទុក​ដាក់​​ពី​សំណាក់​ប្រជាជន​ក្នុ​ងស្រុក​ក៏​ដូ​ចជា​សហគមន៍​អន្តរជាតិ​ដោយ​ទាន់​ពេល​វេលា ។

សូមបញ្ជាក់​ថា នាពេល​ថ្មីៗ​កន្លង​ទៅនេះ ប្រព័ន្ធ​សារព័ត៌មាន​សំខាន់ៗជាច្រើន​​របស់​អាមេរិក​បាន​ចុះ​ផ្សាយ​ដំណឹងថា វិធានការ​​​អសមត្ថភាព​របស់​រដ្ឋាភិបាល​អាមេរិក​បាន​បណ្តាល​ឱ្យ​ជំងឺឆ្លង​រីក​រាល​ដាល​យ៉ាង​ធ្ងន់​ធ្ងរ ។ ក្រៅ​ពី​នេះ មាន​ដំណឹង​ផ្សាយ​ឱ្យ​ដឹង​ទៀត​ថា ករណី​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩​​មុន​គេ​បង្អស់នៅអាមេរិកប្រហែល​កើត​ឡើង​នៅ​មុន​ពេលធ្វើ​រោគ​វិនិច្ឆ័យ​​ជា​ផ្លូវការយ៉ាង​ច្រើន​​ ។ ទាក់​ទិន​នឹង​រឿង​នេះ លោក Geng Shuang បានលើក​ឡើង​​​​ក្នុង​សន្និសីទ​​សារព័ត៌មាន​ជា​ប្រចាំ​នៃ​ក្រសួង​ការ​បរទេសចិន​ថា “​ប្រទេស​ចិន​សង្ឃឹម​អាមេរិក​ចាត់​វិធានការ​ជាក់​ស្តែង​និង​មាន​ប្រសិទ្ធភាព​ក្នុងន័យ​គាំពារ​ឱ្យ​បាន​ល្អ​នូវ​សុវត្ថិភាព​អាយុជីវិតនិង​សុខភាព​របស់​ប្រជាជន​ក្នុង​ស្រុក​ ដោយប្រ​កាន់​យក​អាកប្បកិរិយា​បើក​ចំហ តម្លាភាព​និង​មាន​ទំនួល​ខុស​ត្រូវ ព្រម​និង​រួម​សហការ​ជា​មួយ​សហគមន៍​អន្តរជាតិ​ដើម្បី​គាំពារ​សន្តិសុខ​សុខាភិបាល​សាធារណៈជាសកល​ផង​ដែរ ។”

អ្នកបកប្រែ:郑磊
ប្លុកពិសេស