郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បទវិភាគអន្តរជាតិ៖ធ្វើអ្វីៗដើម្បីប្រជាជននិងពឹងផ្អែកទៅលើប្រជាជន--បទពិសោធន៍ដ៏ជោគជ័យមួយរបស់ប្រទេសចិនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង

2020-04-27 14:50:09 cri

     ថ្ងៃ​ទី​២៤​ខែ​មេសា ករណី​ជំងឺ​ធ្ងន់​នៃ​អ្នក​ជំងឺ​កូវីដ​១៩នៅ​ក្រុង​វូហាន​ខេត្ត​ហ៊ូប៉ីប្រទេស​ចិន​បាន​ជា​សះ​ស្បើយ​ទាំង​អស់ នៅ​ថ្ងៃ​ទី​២៦​ខែ​មេសា ករណី​ឆ្លង​ជំងឺ​កូវីដ១៩​នៃ​ក្រុង​វូហាន​បាន​ចេញ​ពី​មន្ទីរ​ពេទ្យ​ទាំង​អស់។ចាប់​ពី​ពេល​រីក​រាល​ដាល​ខ្លាំង​ដែល​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​ជាង​១ម៉ឺន​៣​ពាន់​ករណី​ក្នុង​មួយ​ថ្ងៃរហូត​ដល់​ពេល​បច្ចុប្បន្ន ឆ្លង​តាម​រយៈការ​ខិត​ខំ​ប្រឹង​ប្រែង​យ៉ាង​លំបាក​លំបិន ប្រជាជន​ទូទាំង​ប្រទេស​រួម​សុខ​រួម​ទុក្ខនិងសាមគ្គី​គ្នា​ជា​ធ្លុង​មួយ​ដែល​បាន​យក​ឈ្នះ​ទៅ​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺកូវីដ​១៩។

      តើ​ហេតុ​អ្វី​បាន​ជា​ប្រទេស​ចិន​អាច​ទប់​ទល់​ដោយ​ជោគ​ជ័យ​និង​ដោះ​ស្រាយ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​នូវ​ហេតុ​ការណ៍​សុខាភិបាល​សាធារណៈជា​បន្ទាន់​ដ៏​ធ្ងន់​ធ្ងរ​លើក​នេះ​ក្នុង​រយៈពេល​ដ៏​ខ្លី?ចម្លើយ​គឺ​សាមញ្ញ​ណាស់ ពោលគឺ​ធ្វើ​អ្វី​ៗ​ដើម្បី​ផល​ប្រយោជន៍​របស់​ប្រជាជន ធ្វើ​អ្វីៗ​ដោយ​ពឹង​ផ្អែក​ទៅ​លើ​ប្រជាជន។

      “សង្រ្គាម​ជួរ​មុខ​របស់​ប្រជាជន”ដែល​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​លើក​នេះ​មាន​ទី​តាំង​ចំនួន​២ មួយ​គឺ​មន្ទីរ​ពេទ្យ​សម្រាប់​ជួយ​សង្រ្គោះ​អ្នក​ឆ្លង​ជំងឺ មួយ​ទៀត​គឺ​សហគមន៍​សម្រាប់​បង្ការ​និង​គ្រប់​គ្រង​ជំងឺ​ឆ្លង ។មិន​ថា​នៅ​ទី​តាំង​ណាមួយ ការ​សាមគ្គី​គ្នា ការ​ចូល​រួមចំណែក​និង​ការ​ពលីជីវិត​សុទ្ធ​តែ​ជា​ពាក្យ​គន្លឹះ​ ។

      នៅ​ក្រោម​ការ​បញ្ជា​ដោយ​ផ្ទាល់​របស់​លោក​អគ្គលេខាធិការ​បក្ស​ស៊ីជីនភីង​និង​ការ​សម្រេច​ចិត្ត​និង​រៀបចំ​ចាត់​ចែង​របស់មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន ប្រទេស​ទាំង​មូល​បាន​ប្រតិ​កម្ម​តប​យ៉ាង​ឆាប់​រហ័ស បាន​ទទួល​ព្យាបាល​និង​ជួយ​សង្រ្គោះ​អ្នក​ជំងឺយ៉ាង​ដុត​ដៃ​ដុត​ជើង ប្រទេស​ចិន​បាន​ចាត់​វិធានការ​បង្ការ​និង​គ្រប់​គ្រង​ជំងឺ​ឆ្លង​ដ៏​អង់​អាច​ក្លាហាន​បំផុត រស់​រវើក​បំផុត​និង​សកម្ម​បំផុត​ក្នុង​ប្រវត្តិសាស្រ្ត៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស