郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រុមអ្នកជំនាញវេជ្ជសាស្រ្តចិនធ្វើការបណ្តុះបណ្តាលអំពីការបង្ការនិងគ្រប់គ្រងជំងឺឆ្លងតាមអនឡាញចំពោះក្រុមបុគ្គលិកពេទ្យចិនដែលទៅផ្តល់ជំនួយដល់ប្រទេសជាច្រើននៅអាហ្រ្វិកខាងលិច

2020-04-27 17:09:24 cri

  ក្រោម​ការ​ចាត់​ចែង​របស់​គណៈកម្មាធិការ​សុខាភិបាល​​ជាតិចិន​ នៅ​ថ្ងៃទី ២៥ ខែ​មេសានេះ​​ ក្រុមអ្នក​​ជំនាញវេជ្ជសាស្រ្ត​​ចិន​ដែលទៅ​ផ្តល់​​ជំនួយ​ដល់​​ប្រទេស​ប៊ូគីណាហ្វាសូ​បាន​ធ្វើ​ការ​បណ្តុះ​បណ្តាល​អំពី​ការបង្ការ​និង​គ្រប់គ្រង​ជំងឺ​COVID-19​តាម​អនឡាញ​ចំពោះ​ក្រុម​បុគ្គលិក​ពេទ្យ​ចិន​ដែល​ទៅ​ផ្តល់​​ជំនួយ​​ទៅ​ប្រទេស​ជា​ច្រើន​នៅ​អាហ្រ្វិក​ខាង​លិច​ ។ 

មាន​ក្រុម​បុគ្គលិក​ពេទ្យ​និង​គ្រូ​ពេទ្យ​ជំនាញ​ដែលទៅ​ផ្តល់​ជំនួយ​ដល់​ប្រទេស​អាហ្រ្វិក​ចំនួន​ ១៤ ដូចជា​ប្រទេស​ប៊ូគីណាហ្វាសូ នីហ្សេរីយ៉ា ហ្គីណេប៊ីសៅ និង​សេណេហ្គាល់​ជា​ដើម​ចំនួន ២៤២ នាក់​បាន​ចូលរួម​វគ្គបណ្តុះ​បណ្តាល​លើក​នេះ ។

    សូម​បញ្ជាក់ថា វគ្គបណ្តុះ​បណ្តាល​លើក​នេះ​បាន​ធ្វើ​ក្រោម​អធិបតី​ភាពរបស់​លោក​Liang Liang អនុប្រធានអ្នក​​ជំនាញវេជ្ជសាស្រ្ត​​ចិន ។ គ្រូពេទ្យ​ជំនាញ​ទាំង​នេះ​បាន​ធ្វើ​ការ​បណ្តុះ​បណ្តាល​តាម​អនឡាញ​ក្រោម​ប្រធានបទ​ដូចជា​«ផែនការ​​ព្យាបាល​ជំងឺ​រលាកសួត​បង្ក​ឡើង​ដោយ​វីរុស​កូរ៉ូណាប្រភេទថ្មី» និង​«វិធី​ការពារខ្លួន​សម្រាប់​បុគ្គលិកពេទ្យ​ក្នុង​អំឡុង​ពេល​រីករាលដាល​នៃ​ជំងឺ​COVID-19»ជាដើម ព្រមនិង​បាន​ចែករំលែក​បទ​ពិសោធន៍​នៃ​ការ​ព្យាបាល​ជំងឺ​COVID-19​របស់​បុគ្គលិក​ពេទ្យ​ដែល​បានចូលរួម​ការងារ​សង្រ្គោះ​និង​ព្យាបាល​ជំងឺ​ឆ្លង​​នៅ​ក្រុង​វូហានទៀត​ផង​ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស