王昭君
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

404 Not Found

404 Not Found


nginx

អ៊ីតាលីនឹងស្តារផលិតកម្មឡើងវិញជាបណ្តើរៗចាប់ពីថ្ងៃទី ៤ ខែឧសភាតទៅ

2020-04-27 15:17:55 cri

      ថ្ងៃទី​២៦ខែ​មេសា​ ​លោក​ Conte នាយករដ្ឋមន្រ្តីអ៊ីតាលី​បាន​ថ្លែង​ថា​ ​អ៊ីតាលី​នឹង​ស្តារ​ផលិតកម្ម​ឡើងវិញ​ជាបណ្តើរៗចាប់ពីថ្ងៃទី​ ៤ ខែឧសភាតទៅ ឧស្សាហកម្ម​ផលិតកម្ម​ សំណង់​​និង​ការលក់ដុំនឹងដំណើរការឡើងវិញ​។ ​ចាប់ពី​ថ្ងៃទី​១៨ខែឧសភា​តទៅ​មុខរបរ​លក់​រាយ​​ ​សារមន្ទីរ​ វិចិត្រសាល​និង​បណ្ណាល័យនឹង​រៀបចំ​អាជីវកម្មឡើងវិញ​​។ ​ចាប់ទី​ថ្ងៃទី​១​ខែ​មិថុនា​​ ​បានីយដ្ឋាន ​ភោជនីយដ្ឋាន​ ហាងកាត់សក់​និង​ហាងថែរក្សា​សម្ផស្ស​នឹង​ធ្វើអាជីវកម្ម​​ឡើងវិញ​។​ ​លោក​បានថ្លែង​ថា​ ​កន្លែងការងារ​ទាំងអស់​សុទ្ធតែត្រូវ​គោរពយ៉ាង​ម៉ឺងម៉ាត់​តាម​ការ​កំណត់​ខាង​សុវត្ថិភាព​។​

      លោក​ Conte បានប្រកាស​ទៀតថា​ ​ចាប់ពីថ្ងៃទី​៤ខែឧសភាតទៅ​ ​អនុញ្ញាតឱ្យ​សាច់​ញាតិទៅមកសួរសុខទុក្ខគ្នា ប៉ុន្តែត្រូវ​ពាក់ម៉ាស់ សួនច្បារនិង​បើកទ្វារឡើងវិញ​ ​អនុញ្ញាតឱ្យ​រៀបចំ​ពិធីបុណ្យសព ​ប៉ុន្តែមនុស្ស​ដែល​ចូល​រួម​មិនអាច​លើស​ពី​១៥​នាក់​ ​ហើយ​ត្រូវ​រក្សា​គម្លាត​គ្នា​ជាដើម​។

       ម្យ៉ាងវិញទៀត​ លោក​ Conte បានសន្យាថា​នឹង​ផ្តល់​ការគាំទ្រ​ជា​អតិបរមា​ដល់​សកម្មភាព​​ពាណិជ្ជកម្ម​និង​មុខរបរទេសចរណ៍ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច​៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស