翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

របាយការណ៍សង្កេតការណ៍របស់អ្នកសារព័ត៌មាន ៖ មុនពេលសង្ស័យពីទិន្នន័យអ្វីមួយ សូមមើលពីស្ថានភាពពិតប្រាកដរបស់ប្រជាជននៅទីនោះសិន

2020-04-27 17:38:07 cri

       មួយសប្តាហ៍​មុន​ ក្រុង​វូហានបាន​ផ្ទៀង​ផ្ទាត់និង​កែតម្រូវ​ទិន្នន័យ​នៃ​ករណី​ជំងឺCOVID-19 រឿង​នេះ​បែរ​ជា​រង​ការ​ចោទ​ជា​មន្ទិល​សង្ស័យ​ដោយ​គ្មាន​ហេតុផលពី​លោក​ត្រាំប្រធានាធិបតី​អាមេរិក​​និង​ប្រព័ន្ធ​សារ​ព័ត៌មាន​​មួយ​ចំនួនថា​ ទិន្នន័យ​ពិត​ប្រហែល​ខ្ពស់​ជាង​ទិន្នន័យ​ដែល​ត្រូវ​ប្រកាស​​ ។ ក៏​ប៉ុន្តែ​អ្នក​នាង​Xu Mengqi​​ អ្នក​សារ​ព័ត៌មាន​នៃបណ្តាញ​​CGTN បាន​សម្គាល់ថា​ មុនពេល​ធ្វើការ​វិនិច្ឆ័យលើ​អ្វី​មួយ​​ ​ជា​បឋម​គួរ​តែ​មើល​​ថា​ តើ​ប្រជាជន​នៅ​ទីក្រុង​មួយ​នេះ​បាន​ការពារ​ស្រុកកំណើត​​របស់​ខ្លួនដោយ​វិធី​ណា​ ។

      ក្នុង​អំឡុង​ពេល​ជំងឺ​COVID-19​​​រីករាលដាល​ខ្លាំង​ អាជ្ញាធរ​ចិន​បាន​ចេញ​បទ​បញ្ជា​ឱ្យ​​ស្នាក់​​នៅ​ផ្ទះ​ដ៏​ម៉ឺងម៉ាត់​បំផុត​ ។ ទោះ​បី​ជា​​មើល​ទៅ​​​ពិបាក​អនុវត្ត​​ តែ​បន្ទាប់​មក​ យើង​បាន​ឃើញ​ថា ប្រជាជន​បាន​ចូលរួមធ្វើតាម​បទ​បញ្ជា​មួយ​នេះ​និង​ផ្តល់​ជំនួយ​និង​ការ​គាំទ្រ​ដល់​គ្នា​ទៅវិញ​ទៅមក ។

      ដោយសារ​ជន​សាមញ្ញ​រាប់លាននាក់​​បង់​តម្លៃ​របស់​ខ្លួន​​ ក្រុង​វូហាន​ទើប​បាន​ឆ្លងផុត​ដំណាក់កាល​​លំបាក​បំផុត​ ហើយ​បាន​គ្រប់​គ្រង​ការ​រីករាលដាល​នៃ​ជំងឺ​​ឆ្លង​ក្នុង​រយៈ​ពេល​ ២ ខែ​​ ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស