王昭君
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អង្គការនិងបុគ្គលជាង១ពាន់ដាស់តឿនលោកត្រាំលុបចោលសេចក្តីសម្រេចិត្តស្តីពីការផ្អាកផ្តល់ថវិកាដល់អង្គការសុខភាពពិភពលោក

2020-04-27 14:56:29 cri

     

图片默认标题_fororder_猪猪

      ថ្ងៃទី​២៤ខែ​មេសា​ ​ អង្គការនិងបុគ្គលជាង​១ពាន់មកពីតំបន់នានាទូទាំង​ពិភពលោក​​​ ក្នុងនោះ បូករួមទាំង​អង្គកា​រសុប្បុរសធម៌​ ​ស្ថាប័នសុខាភិបាលនិងអ្នក​ជំនាញ​​វេជ្ជសាស្ត្រ​ផង​ ​បាន​រួមគ្នាចុះហត្ថលេខាលើ​លិខិតមួយច្បា់​ផ្ញើរ​ទៅកាន់​សេតវិមាន​ ​ដោយ​ដាស់តឿន​រដ្ឋាភិបាល​លោក​ត្រាំ​ឱ្យ​បន្ត​ផ្តល់​ថវិកាដល់​អង្គការ​សុខភាពពិភពលោក​។​​​ កាលពី​ថ្ងៃទី​១៤ខែមេសា​ លោក​ត្រាំ​ប្រធានាធិបតីអាមេរិក​បាន​ប្រកាស​ផ្អាកផ្តល់​ថវិកា​ដល់​អង្គការ​សុខភាព​ពិភពលោក​ ទង្វើនេះបាន​រងការ​រិះគន់​ពីគ្រប់ភាគី​។

图片默认标题_fororder_谢谢

      ក្នុងសារលិខិត​បាន​សរសេរថា​ ​អង្គការសុខភាពពិភពលោកជា​អង្គការ​តែ​មួយ​គត់​ដែល​មាន​សមត្ថភាពបច្ចេកទេស​និង​ទទួលបាន​ការ​ប្រគល់សិទ្ធិពី​ពិភពលោក​​ទាំង​មូល​​ ​ហើយក្នុង​គ្រាដ៏លំបាកនេះ​ ​អង្គការ​សុខភាព​ពិភពលោក​បាន​​ផ្តល់​ការគាំទ្រដល់​ការងារ​ទបល់ទល់បញ្ហាសុខាភិបាល​សាធារណៈដល់​ប្រទេស​ទាំងឡាយ​។

      ប្រព័ន្ធសន្តិសុខសុខាភិបាល​ជា​សកល​ត្រូវការ​អង្គការ​សុខភាពពិភពលោក​ ​ហើយ​ក៏ត្រូវការ​រដ្ឋាភិបាល​អាមេរិក​ផ្តល់​ការគាំទ្រដល់​អង្គការ​សុខភាពពិភពលោក​ផងដែរ​។ សេចក្តីសម្រេចចិត្ត​របស់​លោកត្រាំ​កំពុងបំផ្លិចបំផ្លាញ​អង្គការ​មួយ​ដែល​ការពារ​សុខភាពប្រជាជន​ពិភពលោក​ ​នេះគឺជា​បទល្មើស​ប្រឆាំង​នឹង​មនុស្សជាតិ​។​ ​លោក​ត្រាំគប្បី​ចាត់ចែងឡើងវិញ​ភ្លាមៗនូវ​ការ​ផ្តល់​ថវិកាដល់​អង្គការ​សុខភាព​ពិភពលោក​ ព្រម​និងផ្តល់​ការគាំទ្រ​គ្រប់ជ្រុងជ្រោយ​ដោយ​គ្មានដាក់​លក្ខខណ្ឌ​ណា​មួយ​​ដល់​អង្គការ​នេះ​៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស