郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ទ្វីបអាហ្រ្វិករកឃើញករណីឆ្លងជំងឺកូវីដ១៩លើសពី៣ម៉ឺនករណី អង្គការសហប្រជាជាតិដាក់ចេញវេទិកាព័ត៌មានដើម្បីជួយប្រយុទ្ធប្រឆាំងជំងឺឆ្លង

2020-04-27 15:16:37 cri

   តាមទិន្នន័យ​អំពី​ករណីជំងឺ​កូវីដ​១៩​ដែល​មជ្ឈមណ្ឌល​បង្ការ​និង​គ្រង់​គ្រង​ជំងឺ​ទ្វីប​អាហ្រ្វិក​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី​២៦​ខែ​មកសា​បង្ហាញ​ថា តំបន់​អាហ្រ្វិក​បាន​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូវីដ​១៩​សរុប​៣១០២៣ករណី ករណី​ស្លាប់​១៣៩០​នាក់​និង​ករណី​ដែល​បាន​ជា​សះ​ស្បើយ​សរុប​៩៣២៨​នាក់។

      ដើម្បី​ផ្តល់​ការ​គាំទ្រ​ដល់​បណ្តា​ប្រទេស​អាហ្រ្វិក​នានា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩ ពេលកន្លង​ទៅ​ថ្មីៗនេះ អង្គការ​សហប្រជាជាតិ​បាន​បង្កើត​មជ្ឈមណ្ឌល​ចំណេះ​ដឹង​អំពី​ជំងឺ​កូវីដ​១៩​នៃ​ទ្វីប​អាហ្រ្វិក​តាម​បណ្តាញ​អ៊ីនធឺណេត ដើម្បី​ឱ្យ​សាធារណជន​សិក្សា​ស្វែង​យល់ លោកGilpinសេដ្ឋវិទូ​ទី​១​នៃនាយក​ដ្ឋាន​តំបន់​អាហ្រ្វិក​នៃកម្មវិធី​ផែនការ​អភិវឌ្ឍន៍​អង្គ​ការ​សហប្រជាជាតិ​បាន​ឧទ្ទេសនាម​ឱ្យ​ដឹង​ថា មជ្ឈមណ្ឌល​នេះ​គឺ​ជា​វេទិកា​ទិន្នន័យអំពី​ព័ត៌មាន​នៃ​សភាពការណ៍​ទូទៅ​ខាង​ជំងឺ​កូវីដ​១៩និង​ព័ត៌មាន​លើគ្រប់​វិស័យ​នៃ​សេដ្ឋកិច្ច​និង​សង្គមដែល​អាច​ផ្តល់​ជំនួយ​ដល់​បណ្តា​ប្រទេស​ហ្រ្វិក​នានា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស