李展精
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កំណត់​ហេតុ​អំពី​ស្ថាប័ននៃ​គណបក្សសាធារណរដ្ឋសហរដ្ឋអាមេរិកលាបពណ៌លើ​ប្រទេស​ចិន​ត្រូវ​បាន​លាតត្រដាង

2020-04-27 16:29:09 cri

ពេល​ថ្មី​ៗ​នេះ​ គេហទំព័រ​កាសែត​នយោបាយ​អាមេរិក​បាន​លាតត្រដាង​អំពីកំណត់​ហេតុ​ដែល​មាន៥៧ទំព័រ​ដែល​គណៈកម្មាធិការ​ទូទាំងប្រទេស​​នៃ​សមាជិក​ព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋសហរដ្ឋអាមេរិកផ្ញើទៅ​កាន់​ក្រុមចូល​រួម​​ប្រកួត​ប្រជែង​ការបោះឆ្នោត​នានា​ កំណត់​ហេតុ​មួយ​នេះ​​ស្នើឱ្យអ្នកចូល​រួម​​ប្រកួត​ប្រជែង​ការបោះឆ្នោតនៃ​សមាជិក​ព្រឹទ្ធសភា​មកពី​គណៈបក្សសាធារណរដ្ឋអាមេរិក​ធ្វើ​ការ​វាយ​ប្រហារ​​យ៉ាង​សកម្មចំពោះប្រទេសចិន​ក្នុង​ពេលឆ្លើយតបនឹងបញ្ហាពាក់​ព័ន្ធ​ជំងឺ​កូវីដ​១៩​របស់​សហរដ្ឋអាមេរិក​  ហើយ​បានលើក​ពីការ​វាយប្រហារ៣​ ចំណុច​ ពោល​គឺ​ទី១​​ រិះ​គន់​ប្រទេស​ចិន​បិទបាំង​ព័ត៌មាន​អំពី​ជំងឺ​កូវីដ​១៩​ ទី២​ ចោទប្រកាន់គូប្រជែងមក​ពី​បក្ស​ប្រជាធិបតេយ្យដែលមានជំហរទន់ខ្សោយលើបញ្ហាប្រទេសចិន ទី​៣​ សង្កត់​ធ្ងន់​ថា​ខ្លួន​នឹង​ទាម​ទារ​ឱ្យ​​ប្រទេស​ចិន​ទទួល​ខុសត្រូវ​ជាដើម​៕

អ្នកបកប្រែ:李展精
ប្លុកពិសេស