郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ខេត្តHubeiប្រទេសចិនគ្មានអ្នកឆ្លងជំងឺកូវីដ-១៩សម្រាកព្យាបាលនៅមន្ទីរពេទ្យទៀតទេ តែរកឃើញករណីឆ្លងជំងឺកូវីដ-១៩ដែលគ្មានរោគសញ្ញាចំនួន១៨ករណី

2020-04-27 17:10:25 cri

    ថ្ងៃទី២៧ ខែមេសា តាម​របាយការណ៍​នៃ​គណៈកម្មការ​សុខាភិបាល​ខេត្តHubei​ប្រទេស​ចិន​បាន​ឱ្យ​ដឹងថា​ គិត​​ពី​ម៉ោង​សូន្យ​ដល់​ម៉ោង​២៤​ ថ្ងៃទី​២៦ ខែមេសា ​ខេត្ត​Hubei​ប្រទេស​ចិន​គ្មាន​ករណី​ឆ្លង​ថ្មី​នៃ​​ជំងឺ​កូវីដ​-១៩​ នៅ​ក្នុង​តំបន់​ ហើយ​ក៏​គ្មាន​ករណី​ឆ្លង​ជំងឺ​កូវីដ​-១៩​ដែល​នាំចូល​ដែរ។

    បច្ចុប្បន្ននេះ ​អ្នក​ឆ្លង​ជំងឺ​កូវីដ​-១៩​ដែល​ព្យាបាល​នៅ​មន្ទីរពេទ្យ​បាន​ជា​សះស្បើយ​អស់​ហើយ ​ករណី​សង្ស័យ​ឆ្លង​ជំងឺកូវីដ-១៩​ត្រូវ​ជា​០​ករណី ​ករណី​ឆ្លង​ថ្មី​០​ករណី ​មនុស្ស​ត្រូវ​ដាក់​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​0ករណី។​អ្នកទាក់​ទង​ជិតស្និទ្ធ​មាន​ចំនួន​២៨២១០៧​ករណី​ អ្នក​​កំពុង​ទទួល​ការ​សង្កេត​ខាង​វេជ្ជសាស្ត្រ​មាន​ចំនួន​១៧២៨​នាក់​។

    ថ្ងៃទី២៦ ខែមេសា ​ខេត្ត​Hubeiប្រទេស​ចិន​រកឃើញ​ករណី​ឆ្លង​ជំងឺ​កូវីដ-១៩​ដែល​​គ្មាន​រោគ​សញ្ញា​មាន​ចំនួន​១៨ករណី ​អ្នក​​ឆ្លង​ជំងឺ​កូវីដ-១៩​ដែល​​គ្មាន​រោគ​សញ្ញា​ដែល​កំពុង​ទទួល​ការ​​សង្កេត​ខាង​វេជ្ជសាស្ត្រ​មាន​ចំនួន​៥៨២​ករណី៕

 

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស