郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អារ៉ាប៊ីសាអូឌីតនិងប្រទេសចិនរួមសហការគ្នាបង្កើតបន្ទប់ពិសោធន៍ដើម្បីលើកកម្ពស់សមត្ថភាពធ្វើតេស្តរកវីរុសកូវីដ១៩

2020-04-27 16:22:06 cri

    ថ្ងៃទី ២៦ ខែ​មេសា ប្រទេសអារ៉ាប៊ី​សាអូឌីត​និង​ក្រុម​ហ៊ុន​បច្ចេកវិទ្យា​ហែ្សន​Hua Daលីមីតធីត​នៃ​ក្រុង​Shenzhen ប្រទេ​សចិន​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​​សហប្រតិបតិ្តការ​ធ្វើ​តេស្ត​រក​វីរុស​កូវីដ​១៩​ ក្នុងទំហំ​​៩៩៥លាន​  Riyal​ប្រាក់​អារ៉ាប៊ីសាអូឌីត​ (ត្រូវ​ជា​២៦៥លាន​ដុល្លារអាមេរិក​) ក្នុង​ន័យ​លើកកម្ពស់​សមត្ថភាព​របស់​ប្រទេស​អារ៉ាប៊ីសាអូឌីត​លើ​វិស័យ​ធ្វើ​តេស្ត​រក​វីរុស​កូវីដ​១៩ ។

    អនុលោម​តាម​កិច្ច​ព្រម​ព្រៀង ភាគី​ទាំង​ពីរ​នឹង​ធ្វើ​កិច្ច​សហប្រតិបតិ្តការ​ប​ង្កើត​បន្ទប់​ពិសោធន៍​ធំៗចំនួន​​៦​​នៅប្រទេស​អារ៉ាប៊ីសាអូឌីត ក្នុ​ងនោះ​បូក​រួម​ទាំង​បន្ទប់​ពិសោធន៍​ចល័ត​មួយ​ដែល​អាច​ធ្វើ​តេស្ត​មួយ​ម៉ឺន​លើក​ក្នុង​មួយ​ថ្ងៃផង​ដែរ ៕

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស