郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សេដ្ឋវិទូអាមេរិក៖គោលនយោបាយសេដ្ឋកិច្ចដ៏រស់វើកធ្វើឱ្យសេដ្ឋកិច្ចប្រទេសចិនងើបឡើងវិញយ៉ាងខ្លាំង

2020-04-27 16:09:11 cri

    បន្ទាប់​ពី​សភាពការណ៍​នៃ​ករណី​ឆ្លង​ជំងឺកូវីដ​-១៩​ទទួល​បាន​គ្រប់គ្រង​ប្រកប​ដោយ​ប្រសិទ្ធភាព​ ​វិស័យ​គ្រប់នានា​នៅ​ប្រទេស​ចិន​បាន​ចាប់​ផ្តើម​ស្តារ​ឡើង​វិញ​ដោយ​មាន​សណ្តាប់​ធ្នាប់​ ​សេដ្ឋវិទូ​អាមេរិក​សម្គាល់​ថា​ ​គោល​នយោបាយ​ហិរញ្ញវត្ថុ​យ៉ាង​រស់​វើក​​និង​មាន​លក្ខណៈ​ចំគោលដៅ​ដែល​រដ្ឋាភិបាល​ប្រទេស​ចិន​បាន​អនុវត្ត​បាន​​ធានាឱ្យ​សេដ្ឋកិច្ច​ប្រទេស​ចិន​ងើប​ឡើង​វិញ​ដោយ​ឆាប់​រហ័ស​ ព្រមនិង​បន្ត​បង្ហាញ​ពី​សក្តានុពល​កំណើន​ជា​ប្រកប​ដោយ​ស្ថិរភាព។

图片默认标题_fororder_04271

    លោក​William​សេដ្ឋវិទូ​ទី១​នៃ​មន្ទីរ​សិក្សា​ស្រាវជ្រាវ​អំពី​សេដ្ឋកិច្ច​Milken​របស់​អាមេរិក​បាន​ថ្លែងថា​ ​ប្រទេស​ចិន​​ជា​ប្រទេស​ដំបូង​បង្អស់​លើ​​ពិភពលោក​ដែល​អាច​គ្រប់គ្រង​ប្រកប​ដោយ​ប្រសិទ្ធភាព​នូវ​ជំងឺ​កូវីដ​-១៩​ ព្រមនិង​អនុវត្ត​គោល​នយោបាយ​សេដ្ឋកិច្ច​ដែល​មាន​លក្ខណៈចំគោល​ដៅ​ ​លោក​មាន​ជំនឿចិត្ត​ចំពោះ​​កំណើន​​សេដ្ឋកិច្ច​ប្រទេស​ចិន​នៅ​ឆមាស​ទី២​ ឆ្នាំ២០២០។

图片默认标题_fororder_04272

    ចំណែក​សាស្ត្រចារ្យ​សកលវិទ្យាល័យ​រដ្ឋ​California​អាមេរិក​បាន​យល់​ឃើញ​ថា​ ប្រទេស​ចិន​ស្តារ​ផលិតកម្ម​ឡើងវិញ​ក្នុង​ពេល​ដ៏​ឆាប់​រហ័ស​បន្ទាប់​ពី​ជំងឺកូវីដ-១៩​ទទួល​បាន​ការ​គ្រប់គ្រង​ប្រកប​ដោយ​ប្រសិទ្ធភាព​ ​នេះ​បាន​បង្ហាញ​ពីភាព​ចាស់​ទុំ​និងភាពធន់​របស់​ចិន​ក្នុង​ការ​​ទប់​ទល់​នឹង​វិបត្តិ​និង​បញ្ហា​ខាង​សេដ្ឋកិច្ច​៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស