孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រព័ន្ធសារព័ត៌មានអាមេរិកចុះផ្សាយអត្ថបទរិះគន់សហរដ្ឋអាមេរិកថា ជាប្រទេសបរាជ័យ

2020-04-26 16:00:06 cri

图片默认标题_fororder_497191485

    ពេលថ្មីៗ​កន្លងទៅនេះ​ ទស្សនាវដ្តី ​The Atlantic​ របស់​សហរដ្ឋអាមេរិក​បានចុះផ្សាយ​អត្ថបទរបស់​លោក ​George ​Packer ​អ្នកតែងអត្ថបទ​ពិសេស​ក្រោម​ចំណងជើងថា​ ពួកយើង​រស់នៅ​ក្នុងប្រទេស​ដ៏បរាជ័យ​មួយ ដែល​រិះគន់សង្គម​សហរដ្ឋអាមេរិក​បានបែង​បាក់ពីគ្នា​ក្រោម​ការវាយប្រហារ​នៃជំងឺ COVID-19 ។

    អ្នកតែង​អត្ថបទ​ថ្កោលទោស​រដ្ឋាភិបាល​អាមេរិកមាន​ប្រតិបត្តិការ​យឺតៗ​នៅចំពោះ​មុខជំងឺ​ឆ្លង ​ខ្ជះខ្ជាយ​រយៈពេល​ត្រៀម​ជាពីរខែ​ ហើយរិះគន់​ស្រទាប់ដឹកនាំ​របស់​អាមេរិក​ដែលមិន​ដឹងធ្វើអ្វី​នៅចំពោះ​មុខ​គ្រោះមហន្តរាយ​ទ្រង់ទ្រាយធំ ​ដែលជួនកាល​ហាក់ដូចជា​មិនឃើញ​ដោយ​ចេតនា​ ជួនកាល​ស្វែងរក​អ្នកជំនួស​ទទួលខុសត្រូវ​ ឬក៏មាន​ពាក្យកុហក​ជាច្រើន ។

图片默认标题_fororder_624905377

    អត្ថបទ​បង្ហាញថា​ ស្រទាប់​នយោបាយ​ដ៏ពុករលួយ​ របប​ការិយាល័យនិយម​ដ៏គាំងដំណើរ​ របបសេដ្ឋកិច្ច​ដែលគ្មាន​មនោសញ្ចេតនា​និងប្រជាពលរដ្ឋ​ដែលបែងបាក់​និងច្រឡំ ​គឺជា​មូលហេតុ​បណ្តាលឱ្យ​សង្គមសហរដ្ឋអាមេរិក​បរាជ័យ ​រីឯជំងឺរាតត្បាត​លើកនេះ​នាំឱ្យមនុស្ស​ទាំងអស់យល់​ដឹងពី​ភាពធ្ងន់ធ្ងរ​នៃគុណវិបត្តិ​នៃសង្គម ។

    អត្ថបទ​បាន​បង្ហាញ​នៅទីចុង​បំផុតថា​ ព្រមពេល​ជាមួយ​នឹងការយក​ឈ្នះលើជំងឺ​រាតត្បាត​លើកនេះ ​សហរដ្ឋអាមេរិក​គួរតែស្តារ​និងកសាង​របៀបរៀបរយ​ប្រក្រតីរបស់​ជាតិជាថ្មីឡើង​វិញ ​បើពុំ​នោះសោត​ ជនជាតិ​អាមេរិកនឹង​មិនអាចដើរ​ចេញផុតពី​ទុក្ខវេទនានិង​ការឈឺចាប់​ដែលបាន​ទទួល​នាពេល​បច្ចុប្បន្ន​ជានិច្ចកាល​នោះទេ ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស