魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បណ្តាប្រទេសជាច្រើននៅអាស៊ីបានដាក់ចេញនូវវិធានការបន្ថែមទៀតដើម្បីទប់ទល់នឹងការរាតត្បាតនៃជំងឺកូវីដ ១៩

2020-04-26 16:11:13 cri

图片默认标题_fororder_亚洲多国出台更多措施应对疫情1

    នាពេល​ថ្មីៗនេះ ​បណ្តាប្រទេស​ជាច្រើន​នៅអាស៊ី​បាន​បន្ត​ដាក់ចេញ​នូវ​វិធានការ​បន្ថែម​ទៀត​ដើម្បី​ទប់ទល់​នឹង​ការរាតត្បាត​នៃ​ជំងឺ​កូវីដ​ ១៩ ។​

    តាម​ដំណឹង​នៃ​ក្រសួង​សុខាភិបាល​ឥណ្ឌា​បានឱ្យ​ដឹងថា ​គិតត្រឹម​វេលាម៉ោង ​១៧ ​ល្ងាច​ថ្ងៃទី ​២៥ ​ខែមេសា ​តាមម៉ោង​នៅក្នុងតំបន់ ​ករណី​អ្នក​ឆ្លងជំងឺ​កូវីដ​ ១៩ ​នៅឥណ្ឌា​បាន​កើន​ឡើង​ដល់ ​២៤.៩៤២ ​នាក់។​នាពេល​បច្ចុប្បន្ននេះ ​ប្រទេសឥណ្ឌា​នៅតែ​ស្ថិតក្នុង​ស្ថានភាព​បិទ​ផ្លូវ​ទូទាំង​ប្រទេស​ដែលបាន​បន្ធូរ​បន្ថយ​ល្បឿនចម្លង​នៃ​ការរីករាលដាល​នៃ​ជំងឺនេះ​ក្នុង​កម្រិត​មួយ។​នាពេល​ថ្មីៗនេះ ​ប្រទេសឥណ្ឌា​បាន​បង្កើន​សមត្ថភាព​ធ្វើតេស្ត​និង​ទទួល​ព្យាបាល​អ្នកជំងឺ​របស់​ខ្លួន​យ៉ាង​ខ្លាំង។​

    លោក ​Chan ​Chun ​Sing ​រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​និង​ឧស្សាហកម្ម​នៃ​ប្រទេស​សិង្ហបុរី​បាន​ថែ្លង​កាលពី​ថ្ងៃទី ​២៤ ​ខែមេសា ​ថា ​ប្រទេសសិង្ហបុរី​គ្រោង​ផែនការ​នឹង​អាច​បើក​ដំណើរការ​សេដ្ឋកិច្ច​ជាបណ្តើរៗ​ឡើងវិញ​ក្នុង​រយៈពេល​ប្រហែល​មួយខែ ​ដូច្នេះ ​"ការ​ធ្វើ​តេស្ត​លើ​វីរុស​កូវីដ​ ១៩ ​ទ្រង់ទ្រាយ​ធំ​ចំពោះ​បណ្តាជន​ទាំងមូល​នឹង​ត្រូវ​ធ្វើឡើង ​ខណៈ​វិធានការ​ដាក់​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​ពីគេ​បន្ថែមទៀត​នឹង​ត្រូវ​ធ្វើឡើង"។​

图片默认标题_fororder_亚洲多国出台更多措施应对疫情2

    កាលពី​ថៃ្ងទី ​២៤ ​ខែមេសា ​រដ្ឋាភិបាលកូរ៉េខាងត្បូង​បាន​ចេញផ្សាយ​សេចក្តីព្រាង​នៃ​គោលការណ៍​ណែនាំ​អំពី​ការ​បង្ការ​និង​គ្រប់គ្រង​ការ​រាតត្បាត​នៃ​ជំងឺឆ្លង​ក្នុ​ងជីវភាពរស់នៅ​ដោយ​បាន​រួមបញ្ជូល​ស្តង់ដារ​ជាច្រើន​ដែល​ទាក់ទង​នឹង​ការធ្វើដំណើរ ​ការងារ ​បរិភោគ​អាហារ​និង​ការ​ទិញ​ទំនិញ​ដើម្បី​ណែនាំ​បុគ្គល​និង​ក្រុម​ឱ្យ​សម្របខ្លួន​កាន់តែ​ល្អប្រសើរ​ទៅ​នឹង​ស្ថានភាព​ជីវភាព​រស់នៅ​និង​ក្នុង​ការ​បង្ការ​និង​គ្រប់គ្រង​ការរីករាលដាល​នៃ​ជំងឺឆ្លង៕​

图片默认标题_fororder_亚洲多国出台更多措施应对疫情3

 

អ្នកបកប្រែ:魏伟
ប្លុកពិសេស