ការរីករាលដាលនៃជំងឺកូវីដ១៩បានប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចពិភពលោក។អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិបានយល់ឃើញថា ពិតមែនតែកំណើនសេដ្ឋកិច្ចពិភពលោកកំពុងរងការវាយប្រហារដ៏ធ្ងន់ធ្ងរបំផុតតាំងពីឆ្នាំ១៩៣០មកក៏ដោយ ក៏ប៉ុន្តែអង្គការនេះសំដែងសុទិដ្ឋិនិយមទៅលើសេដ្ឋកិច្ចនៃប្រទេសចិនហើយបានវាយតម្លៃខ្ពស់ចំពោះសេដ្ឋកិច្ចចិនផងដែរ។
ប្រទេសលើពិភពលោកគួរតែធ្វើកិច្ចសហប្រតិបត្តិការដោយសារមានការរីករាលដាលនៃជំងឺឆ្លងជាសកល ចំណែកអ្នកនយោបាយបស្ចិមប្រទេសខ្លះតែងតែបង្ហាញចក្ខុវិស័យទុទិដ្ឋិនិយមទៅលើសេដ្ឋកិច្ចប្រទេសចិនហើយនិងទាញឱ្យសហគ្រាសប្រទេសខ្លួនដកចេញពីប្រទេសចិន។តើសហគ្រាសនៃប្រទេសទាំងនេះនឹងមានជម្រើសអ្វី?តើសហគ្រាសទាំងនេះនឹងដកចេញពីប្រទេសចិនឬទេ?
ក្រុមហ៊ុនSwobodaអាល្លឺម៉ង់ដែលប្រកបការងារផលិត សិក្សាស្រាវជ្រាវនិងអភិវឌ្ឍន៍នូវគ្រឿងអេឡិចត្រូនិចរថយន្ត។ពេលផ្តល់សម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននាពេលចុងក្រោយនេះ លោកThomasប្រធានសាខាក្រុមហ៊ុនប្រចាំទីក្រុងKunshanបានថ្លែងថា ក្រុមហ៊ុនរបស់លោកមិនគ្រាន់តែគ្មានផែនការចាកចេញពីប្រទេសចិនបុណ្ណោះទេ ថែមទាំងកំពុងបង្កើនផលិតភាពតាមរយៈការបង្កើនវិនិយោគ។លោកបន្តថា ក្រុមហ៊ុនរបស់លោកបានបណ្តាក់ទុនជាច្រើនហើយ ហើយនឹងបន្តបង្កើនវិនិយោគនៅកន្លែងនេះតទៅទៀតផងដែរ។ប្រសិនបើនិយាយថាចាកចេញពីប្រទេសចិន នោះពិតជាគំនិតល្ងង់ខ្លៅបំផុត។
គួររំលឹកថា ពីខែមករាដល់ខែកុម្ភៈឆ្នាំនេះនៅទីក្រុងKunshanបានបង្កើនមូលធនបរទេស១ពាន់៩រយ៥០លានដុល្លារអាមេរិក កើនជាង៦៤៤ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៩ ការប្រើប្រាស់មូលធនបរទេសត្រូវជា៤រយ៧០លានដុល្លារអាមេរិក កើនជាង៤២ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៩។ការនាំចូលមូលធនបរទេសបានកើនឡើងក្រោមសភាពការណ៍មានជំងឺឆ្លង វិបត្តិត្រូវបានក្លាយទៅជាឱកាសសម្រាប់លើកកម្ពស់លំដាប់ថ្នាក់និងការកែប្រែរូបមន្តអភិវឌ្ឍនៃសេដ្ឋកិច្ចក្នុងតំបន់។