魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកជំនាញខាងជំងឺឆ្លងនៃប្រទេសសិង្ហបុរីថែ្លងថា ពុំមានភ័ស្តុតាងបញ្ជាក់ពីវីរុសកូវីដ ១៩ ត្រូវបានផលិតនៅក្នុងបន្ទប់ពិសោធន៍នោះឡើយ

2020-04-26 15:49:03 cri

图片默认标题_fororder_新加坡传染病专家

    ជាការ​ឆ្លើយតប​នឹង​ពាក្យសម្តី​ដែល​លើក​ឡើង​ដោយ​សហរដ្ឋអាមេរិក​នាពេល​ថ្មីៗនេះ​ថា ​"វីរុស​កូវីដ ​១៩ ​មាន​ប្រភពដើម​ពី​វិទ្យាស្ថាន​សិក្សា​ស្រាវជ្រាវ​វីរុស​ក្រុង​វូហាន" ​លោក Liang ​Haonan ​អ្នកជំនាញ​ខាង​ជំងឺឆ្លង​នៃ​ប្រទេសសិង្ហបុរី​បាន​ឆ្លើយតប​ថា ​"ប្រសិនបើ​អ្នក​ចង់​សិក្សា​ពី​វីរុស​កូវីដ​ ១៩ ​ឱ្យបាន​ច្បាស់ ​អ្នក​គួរតែ​សិក្សា​សត្វប្រចៀវ"។​លោក​ក៏​បាន​អំពាវនាវ​ផង​ដែរ​ថា ​"ពេលនេះ​គឺជា​ពេលវេលា​សម្រាប់​ការ​រួបរួមគ្នា​និង​កិច្ចសហប្រតិបត្តិការ!​ពួក​យើង​គួរតែ​ប្រើ​ភាសា​តែមួយគត់ ​គឺ​ភាសា​នៃ​សេចក្តីពិត​និង​ភាសាវិទ្យាសាស្ត្រ!"​

អ្នកបកប្រែ:魏伟
ប្លុកពិសេស