马小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រព័ន្ធសារព័ត៌មានអាមេរិកថ្លែងថា អង្គការរៀបចំការបោះឆ្នោតនៃគណបក្សសាធារណរដ្ឋអាមេរិកបានប្រឌិតអនុស្សរណៈមួយជាពិសសដើម្បីទម្លាក់ទំនួលខុសត្រូវឱ្យប្រទេសចិន

2020-04-26 17:02:35 cri

ការទម្លាក់ទំនួលខុសត្រូវឱ្យប្រទេស​ចិនស្ទើរតែទៅជា​គោលនយោបាយមួយ​នៃ​រដ្ឋាភិបាល​អាមេរិកសម្រាប់ទប់ទល់នឹងការរីករាលដាលនៃជំងឺឆ្លង។តាម​ដំណឹង​នៃ​វេបសាយ​ព័ត៌មាន​នយោបាយនៃ​អាមេរិកកាល​ពី​ថ្ងៃ​ទី​២៤ខែ​មេសាឱ្យដឹងថា ​ដើមប្បី​បង្រៀនឧបាយកលនេះឱ្យបេក្ខជនមកពីគណបក្សសាធារណរដ្ឋកាន់តែច្រើន ​ស្ថាប័ន​រៀប​ចំ​ការ​បោះ​ឆ្នោតនៃគណៈបក្សនេះនៅបានផ្ញើជាពិសេសនូវអនុស្សរណៈដែលមាន៥៧ទំព័រ​ទៅកាន់បេក្ខជនដើម្បីប្រាប់អំពីមធ្យោបាយវាយប្រហារប្រទេស​ចិន។

អនុស្សរណៈដែលមាន៥៧ទំព័របានស្នើឱ្យបេក្ខជននៃបក្សសាធារណរដ្ឋទប់ទល់នឹងសភាពការណ៍ជំងឺឆ្លងតាមរយៈការវាយប្រហារប្រទេស​ចិនដោយសកម្ម។ហើយអ្នករៀបរៀង​នៃអនុស្សរណៈនេះបានផ្តល់ផ្លូវវាយប្រហារចំនួន៣ក្នុងនោះរួមទាំង​ការមួលបង្កាច់ប្រទេស​ចិនបិទបាំងវីរុសបណ្តាលឱ្យការផ្ទុះជំងឺឆ្លង។ ​សមាជិកបក្សប្រជាធិបតេយ្យទន់ភ្លន់ពេកជា​មួយ​ប្រទេស​ចិន ​និងសមាជិកបក្សសាធារណរដ្ឋនឹងជំរុញផែនការដាក់ទណ្ឌកម្មទៅលើ​ប្រទេស​ចិនដែលពាក់ព័ន្ធនឹងផ្សព្វផ្សាយវីរុស។

អ្នកប្រើប្រាស់អ៊ិនធើណិតអាមេរិកបាននិយាយថា​នេះជាសៀវភៅក្រហមស្តីពីភូតកុហក​របស់លោកMitchMcConnellមេដឹកនាំនៃគណបក្សសាធារណរដ្ឋអាមេរិក។

图片默认标题_fororder_微信图片_20200426170145

图片默认标题_fororder_微信图片_20200426170150

 

អ្នកបកប្រែ:马小青
ប្លុកពិសេស