徐晓霞
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក វ៉ាងយី សន្ទនាគ្នាតាមទូរសព្ទជាមួយលោក Lim Jock Ho អគ្គលេខាធិការសម្ព័ន្ធអាស៊ាន

2020-04-25 14:52:16 cri

    កាលពី​ថ្ងៃទី ​២៤ ​ខែមេសា ​លោក ​វ៉ាងយី ​សមាជិក​ក្រុមប្រឹក្សា​កិច្ចការរដ្ឋចិន​និងជា​រដ្ឋមន្រ្តី​ក្រសួង​ការបរទេសចិន​បាន​សន្ទនា​គ្នា​តាមទូរសព្ទ​ជាមួយ​លោក ​Lim ​Jock ​Ho ​អគ្គលេខាធិការ​សម្ព័ន្ធ​អាស៊ាន។​

    លោក ​វ៉ាង ​យី ​បាន​ថែ្លងថា ​ប្រទេសចិន​នឹង​បន្ត​ផ្តល់​ជំនួយ​សម្ភារៈបរិក្ខារ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការរាតត្បាត​នៃ​ជំងឺឆ្លង​ស្របតាម​សេចក្តីត្រូវការ​របស់​បណ្តាប្រទេស​អាស៊ាន​និង​គាំទ្រ​ដល់​ការ​បង្កើត​មូលនិធិ​ពិសេសេ​សម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​ការរីករាលដាល​នៃ​ជំងឺឆ្លង​សម្រាប់​អាស៊ាន។​ខណៈពេល​បង្ការ​និង​គ្រប់គ្រង​ការរីករាលដាល​នៃ​ជំងឺកូវីដ​ ១៩ ​យ៉ាង​តឹងរឹង ​ភាគីទាំងពីរ​គួរតែ​ស្ដារ​ឡើងវិញ​នូវ​សណ្ដាប់ធ្នាប់​សេដ្ឋកិច្ច​និង​សង្គម​ជាបណ្តើរៗ ​ហើយ​គាំទ្រ​ដល់​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ទំនាក់ទំនង​ភាពជាដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ​ក្នុងតំបន់​ឱ្យបានឆាប់។​

    លោក ​វ៉ាង ​យី ​បាន​សង្កត់ធ្ងន់​ថា ​ភាគីចិន​មានឆន្ទៈ​រួមសហការ​ជាមួយ​អាស៊ាន​ដើម្បី​គាំទ្រ​ដល់​អង្គការសុខភាពពិភពលោក​ដើរតួនាទី​នាំមុខ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការរីក​រាល​ដាល​នៃ​ជំងឺឆ្លង​នេះ។​ការដែល​កម្លាំង​ក្រៅ​ប្រទេស​បង្ក​ការខ្វែងគំនិតគ្នា​និង​ទំនាស់​រវាង​ចិន​និង​អាស៊ាន ​គឺ ​ពុំ​ទទួល​បាន​ការគាំទ្រ​នោះទេ ​ហើយ​ក៏​មិន​ទទួល​ជោគជ័យ​នោះ​ឡើយ​ដែរ។​

    លោក ​Lim ​Jock ​Ho ​បាន​ថ្លែង​អំណរគុណ​ដល់​ប្រទេសចិន​ដែល​បាន​ផ្តល់ជំនួយ​និង​ការ​គាំទ្រ​ដល់​អាស៊ាន​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការរាតត្បាត​នៃ​ជំងឺឆ្លង​។​លោក​បាន​ថែ្លងថា ​អាស៊ាន​រីករាយ​រួមសហការ​ជាមួយ​ប្រទេសចិន​ដើម្បី​យកជ័យជម្នះ​លើ​ការ​រីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ​និង​លើកកម្ពស់​ការ​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ​និង​ការអភិវឌ្ឍ​ព្រមទាំង​ខិតខំ​ឈាន​ដល់​កិច្ចព្រមព្រៀង​ទំនាក់ទំនង​ភាពជាដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ​ក្នុងតំបន់​ឱ្យ​បាន​ទាន់ពេល​វេលា។​ក្នុងគ្រា​ដ៏​សំខាន់​នេះ​ក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹង​ការរាតត្បាត​នៃ​ជំងឺឆ្លង ​សហគមន៍អន្តរជាតិ​គួរតែ​រួបរួមគ្នា។​អង្គការ​សុខភាព​ពិភពលោក​ដើរតួនាទី​យ៉ាង​សំខាន់ ​ហើយ​គួរ​ទទួល​បាន​ការគាំទ្រ​យ៉ាង​មុតមាំ៕​

អ្នកបកប្រែ:徐晓霞
ប្លុកពិសេស