李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនយោបាយអាមេរិកទារសំណងពីប្រទេសចិន គឺ “ ចោរស្រែកចាប់ចោរ “

2020-04-25 14:52:55 cri

      ទន្ទឹម​នឹង​សភាព​ឆ្លង​ជំងឺ​កូវីដ​ ១៩ នៅក្នុង​សហរដ្ឋ​អាមេរិក​មានភាព​កាន់តែ​ធ្ងន់​ធ្ងរ​ ប្រជាជន​អាមេរិក​មួយ​ចំនួន​បានលេង​កល​ល្បិច​ដែល​ប្តឹង​ប្រទេសចិន​ដើម្បី​ទារ​សំណង​។ ការ​ប្តឹង​ផ្តេសផ្តាស​បែបនេះ​គឺ​គ្មាន​មូលដ្ឋាន​ផ្នែក​ច្បាប់​និង​ទី​សំអាងការពិត​អ្វី​ទាល់​តែ​សោះ​ ជា​ចោរ​ស្រែក​ចាប់​ចោរ​តែប៉ុណ្តោះ​ ជា​ទង្វី​អយុត្តិធម៌ដែល​មិន​ត្រូវ​អន្តរជាតិទទួល​យក​ទេ​ ។

       បន្ទាប់ពី​ផ្ទុះ​ជំងឺ​កូវីដ​ ១៩ កន្លងទៅនេះ​ អ្នក​នយោបាយ​អាមេរិក​មួយ​ចំនួន​គិត​តែ​ផល​ប្រយោជន៍​ផ្នែក​នយោបាយ​ ​មិន​បាន​ចាត់ទុក​សុវត្ថិភាព​ផ្នែក​អាយុជីវិត​និង​សុខភាព​របស់​ប្រជាជន​ជា​រឿង​ចម្បង​ ហើយ​បាន​ខ្ជះខ្ជាយ​ពេល​វេលា​ដ៏​មាន​តម្លៃ​ បណ្តាល​ឱ្យករណី​ឆ្លង​ជំងឺ​កូវីដ​ ១៩ ក្នុង​សហរដ្ឋ​អាមេរិក​មាន​ចំនួន​ច្រើន​បំផុត​លើ​ពិភពលោក​ ។

       មនុស្សជាតិ​ទាំង​មូល​សុទ្ធតែ​ជា​ជន​រងគ្រោះ​ពីជំងឺ​កូវីដ​ ១៩ ។ សហគមន៍​អន្តរជាតិ​មិន​ធ្លាប់​មាន​ករណីមុន​ដែល​ទារ​សំណង​​ពី​ប្រទេស​ឬ​ជនជាតិ​ណាមួយ​ដោយសារ​ព្រឹត្តិការណ៍​សុខាភិបាល​សាធារណៈទេ​ ពីព្រោះ​ទង្វី​នេះ​ចៀស​មិន​ផុត​ទេ​នឹង​ញុះញ់​ឱ្យ​ចងគំនុំ​គ្នា​ក្នុង​ក្របខ័ណ្ឌ​សកលលោក​ បណ្តាល​ឱ្យ​កើត​មាន​សោកនាដកម្ម ។

       ពេល​បច្ចុប្បន្ននេះ​ ករណី​ឆ្លង​ជំងឺ​កូវីដ​ ១៩ ក្នុង​សហរដ្ឋ​អាមេរិក​មានជាង​ ៨ សែន​ ៦ ម៉ឺន​នាក់​ ។ អ្នក​នយោបាយ​អាមេរិក​មួយ​ចំនួន​នៅតែ​ចង់​ច្រានចោល​ទំនួល​ខុសត្រូវ​ដដែល​ គ្មាន​អ្វី​គួរ​ឱ្យ​សង្ស័យ​ទេ​នឹង​បណ្តាល​ឱ្យ​​ប្រជាជន​អាមេរិកធ្លាក់​​ក្នុង​​គ្រោះថ្នាក់​កាន់តែ​ខ្លាំង​ ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស