徐晓霞
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សម្ព័ន្ធកិច្ចសហប្រតិបត្តិការនៃធនាគារគំនិតក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវអំពាវនាវបណ្តាប្រទេសនានាពួតដៃគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

2020-04-25 14:50:22 cri

    កាលពី​ថ្ងៃទី ២៤ ខែមេសា សម្ព័ន្ធ​កិច្ចសហប្រតិបត្តិការ​នៃធនាគារ​គំនិត​ក្រោម​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​និងផ្លូវ​បាន​រៀបចំ​សន្និសីទ​ពិសេស​តាមវីដេអូ ដើម្បី​ពិគ្រោះពិភាក្សាគ្នា​អំពី​ប្រធានបទ​“ពួតដៃគ្នា​តទល់នឹង​បញ្ហាប្រឈម​ផ្នែក​សន្តិសុខ​សុខាភិបាល​សាធារណៈ រួមគ្នា​កសាងផ្លូវ​សូត្រ​បរិសុទ្ធ” ។

    សន្និសីទ​ផ្តើមគំនិត​បណ្តាប្រទេស​នានា​សាមគ្គីគ្នា​ប្រយុទ្ធប្រឆាំង​ជំងឺកូវីដ១៩ ប្រឆាំង​យកបញ្ហា​សុខាភិបាល​សាធារណៈ​ពាក់ព័ន្ធ​នយោបាយ ប្រឆាំង​ពាក្យសម្តី​និងអំពើ​ដែល​រើសអើង​ចំពោះ​ប្រទេស តំបន់​និង​ពូជសាសន៍​ណាទាំងអស់ ។

    សន្និសីទ​បាន​ប្រកាស​របាយការណ៍​ដែលមាន​ចំណងជើងថា សម្លឹងមើល​ខួប ៧ ឆ្នាំ​នៃគំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​និងផ្លូវ៖ បើក​ដំណាក់កាលថ្មី​នៃការអភិវឌ្ឍ​ប្រកបដោយ​គុណភាព​ខ្ពស់ ៕

អ្នកបកប្រែ:徐晓霞
ប្លុកពិសេស