邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ដើម្បីបងប្អូនជនរួមជាតិ-- លោក ស៊ី ជីនភីង អញ្ជើញចុះត្រួតពិនិត្យការងារលុបបំបាត់ពីភាពក្រីក្រនៅខេត្តស្រានស៊ី (វីដេអូ)

2020-04-25 14:21:59

      តាមផែនការ​កំណត់ ប្រទេសចិននឹងសម្រេច​ភារកិច្ច​លុបបំបាត់​ភាពក្រីក្រ​​ទាំងស្រុង​និងកសាង​សង្គមដែល​ប្រជាជន​មាន​ជីវភាព​ធូរធារ​បង្គួរ​ដោយ​គ្រប់​ជ្រុង​ជ្រោយក្នុង​ឆ្នាំ២០២០​​ ។ ​​ស្រប​ពេល​គន្លឹះ​នៃ​វគ្គ​​ផ្តាច់ព្រ័ត្ត​នៃ​ការងារនេះ ​កាលពីថ្ងៃ​ទី២០​ដល់​ថ្ងៃទី២៣ ​ខែមេសា ​ ​លោក ស៊ី ជីនភីង​ អគ្គ​លេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្ស​កុម្មុយនិស្តចិន​បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យការ​ងារ​​​លុប​បំបាត់​ភាពក្រីក្រ​ ​នៅ​ខេត្តស្រានស៊ី ​ភាគខាងលេច​ប្រទេសចិន។

       នៅ​​ភូមិJinmi​ ឃុំ Xiaoling ​ស្រុក Zhashui ​លោក​បាន​ជួយ​ផ្សព្វផ្សាយ​លក់​​ទំនិញ​កសិផល​របស់​អ្នកភូមិ​។  ​នៅ​សហគមន៍ Jinping ​ ឃុំ ​Laoxian ​ស្រុក Pingli លោក​បាន​ផ្តល់​យោបល់​សម្រាប់​​ការ​ផ្តល់​ឱកាស​ការងារ​ដើម្បី​ជួយ​កាត់បន្ថយ​ភាពក្រីក្រ​។ 

      ការ​លុបបំបាត់​ភាពក្រីក្រ​​​មិន​មែន​ចំណុច​បញ្ចប់ទេ ​ផ្ទុយទៅវិញគឺ​ជា​ការចាប់ផ្តើម​​នៃ​ជីវភាពថ្មី ​និង​ការតស៊ូ​ថ្មី។ ​មិនបំភ្លេច​បងប្អូន​ជនរួមជាតិ​ជាខាច់ខាត  ​មិនបំភ្លេច​​ប្រជាជន​​នៅ​តំបន់​បដិវត្ត​ចាស់​ជា​ដាច់ខាត ​​មិន​បំភ្លេច​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​លំបាក​ជា​ដាច់ខាត - ​លោក​ ស៊ី ជីនភីង ​តែងតែ​បារម្ភ​និង​​តាមដាន​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ដល់​ជីវភាព​រស់​នៅ​របស់​ប្រជាជន​៕​

 

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស