徐晓霞
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រព័ន្ធសារព័ត៌មានសហរដ្ឋអាមេរិកបានប្រកាសថា អ្នកយកព័ត៌មាននិងអ្នកនយោបាយអាមេរិករួមគ្នាប្រឌិតព័ត៌មានមិនពិតដែលថា "វីរុសជំងឺកូវីដ ១៩ មានប្រភពចេញពីបន្ទប់ពិសោធន៍ចិន"

2020-04-25 16:59:42 cri

    គេហទំព័រ​ព័ត៌មាន​អាមេរិក ​"Grayzone" ​បាន​ចុះផ្សាយ​អត្ថបទមួយ​កាលពី​ថ្ងៃទី ​២០ ​ខែ​មេសា ​ដោយ​បង្ហាញ​ថា ​អ្នកសារព័ត៌មាន​និង​អ្នកនយោបាយ​សំខាន់​អាមេរិក​បាន​រួមគ្នា​ប្រឌិត​ព័ត៌មាន​មិនពិត​អពី​"វីរុស​ជំងឺ​កូវីដ​ ១៩ ​មាន​ប្រភព​ចេញពី​បន្ទប់​ពិសោធន៍​ចិន"។​

    អត្ថបទនេះ​បាន​ចែងថា ​នេះ​ពិតជា​ដំណើរការ​ដូចគ្នា​នឹង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែង​ក្លាយ​របស់​រដ្ឋាភិបាល​លោកប៊ូស​ដែល​ថា ​"អ៊ីរ៉ាក់​មាន​អាវុធ​ប្រល័យពូជ​ទ្រង់ទ្រាយ​ធំ"។​រដ្ឋភិបាល​លោកត្រាំ​កំពុង​អនុវត្ត​យុទ្ធសាស្ត្រ​ដូចគ្នា ​ដោយ​ប្រើ​ឯកសារ​អនាមិក​ឬ​គួរឱ្យ​សង្ស័យ​ដើម្បី​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​ដែល​មួលបង្កាច់​ប្រទេសចិន​។​សេត​វិមាន​ហាក់ដូចជា​រំពឹងថា ​នឹង​បង្កើត​ការ​កើនឡើង​នៃ​ជម្លោះ​ជាមួយ​បណ្តាប្រទេស​ដទៃ​ទៀត​ដើម្បី​លាក់បាំង​ភាពបរាជ័យ​នៃ​ការ​ទប់ទល់​នឹង​ការរីករាលដាល​នៃ​ជំងឺ​ឆ្លង​ក្នុងស្រុក​។​

    យោងតាម​សេចក្តីរាយការណ៍​ឱ្យដឹង​ថា ​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​នឹង​ប្រព្រឹត្ត​នៅ​ ៦ ​ខែក្រោយ ​ពាក្យសម្តី​ជា​ឧបាយកល​នេះ​បាន​ក្លាយជា​ស្នូល​នៃ​"ការជជែក​ផែ្នក​វប្បធម៌េ"​ដើម្បី​ប្រឆាំង​នឹង​ប្រទេសចិន​ក្នុង​អំឡុង​ពេល​ដែល​វិបត្តិ​សុខាភិបាល​សាធារណៈ​ដែល​គួរ​ឱ្យ​ខ្លាច​ប្រហែល​អាចនឹង​ធ្វើឱ្យ​សេដ្ឋកិច្ច​អាមេរិក​ធ្លាក់ចុះ៕​

អ្នកបកប្រែ:徐晓霞
ប្លុកពិសេស