徐晓霞
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បទវិភាគ ៖ ដំណើរទស្សនកិច្ចនៅខេត្តស្រានស៊ីរបស់លោកស៊ីជីនភីងបានបង្ហាញថា ប្រទេសចិនបន្តគ្រប់គ្រងការការពារអេកូបរិស្ថាននិងការអភិវឌ្ឍដោយកាត់បន្ថយភាពក្រីក្រ

2020-04-25 14:46:05 cri

    តាំងពី​សមាជ​បក្ស​កុម្មុយនិស្តចិន​លើកទី ១៨ មក លោកស៊ីជីនភីង មេដឹកនាំ​កំពូល​ប្រទេសចិន​បាន​ចាត់ទុក​ការកសាង​អរិយធម៌​អេកូបរិស្ថាន​ជា​ខ្លឹមសារ​សំខាន់​នៃការត្រួតពិនិត្យ​ក្នុងស្រុក​ជាប់ជានិច្ច ។ ពេល​កន្លងទៅ​ថ្មីៗនេះ លោកស៊ីជីនភីងបាន​អញ្ជើញ​ចុះត្រួតពិនិត្យ​ខេត្តស្រានស៊ី ភាគខាងលិច​ប្រទេសចិន ដំណើរទស្សនកិច្ច​ដំបូងគឺនៅ​តំបន់​អភិរក្ស​ធម្មជាតិ​ថ្នាក់ជាតិ​Qinling ។

    ក្នុងនាមជា​តំបន់​អេកូបរិស្ថាន​សំខាន់​នៃប្រទេសចិន បរិស្ថាន​ធម្មជាតិ​នៃ​Qinling​ធ្លាប់​ត្រូវបំផ្លាញ​ដោយសារ​បញ្ហា​សាងសង់​វីឡា​ដោយខុសច្បាប់ ។ លោកស៊ីជីនភីង​បាន​សួរដល់​បញ្ហានេះ ៦ លើក តម្រូវឱ្យ​ដេញដល់​បញ្ហា​បែបនេះ​ដល់ទីបញ្ចប់ ។ នាឆ្នាំ ២០១៨ ផ្ទះវីឡា​ខុសច្បាប់​ជាង ១១០០ ខ្នង​នៃតំបន់នេះ​ត្រូវរុះរើ​តាមច្បាប់ មន្ត្រី​មួយចំនួន​បានត្រូវ​កសាងសំណុំរឿង​ស៊ើបអង្កេត​ដោយសារ​បានល្មើស​ពិន័យ​និង​ល្មើសច្បាប់ ។ ការនេះ​ត្រូវ​មតិសាធារណៈ​សម្គាល់​ជាទូទៅថា​ជាសញ្ញា​ដ៏ខ្លាំងក្លា​ដែល​ប្រទេសចិន​បង្កើន​ការការពារ​បរិស្ថាន​និង​ផ្តន្ទាទោស​អំពើមិន​បំពេញកិច្ចការ​របស់មន្ត្រី ។

    តាំងពី​សមាជ​បក្ស​កុម្មុយនិស្តចិន​លើកទី ១៨ មក ជាពិសេស​ទន្ទឹមនឹង​ប្រទេសចិន​ឈានចូល​ដំណាក់កាលថ្មី​នៃការអភិវឌ្ឍ​ប្រកបដោយ​គុណភាពខ្ពស់ ការសម្រេច​ភាពឈ្នះ-ឈ្នះ​នៃការការពារ​បរិស្ថាន​និង​ការអភិវឌ្ឍ​ដោយ​កាត់បន្ថយ​ភាពក្រីក្រ បានក្លាយជា​មតិរួមគ្នា​និង​ប្រតិបត្តិការ​នៃ​បក្ស​កាន់អំណាច រដ្ឋបាល​ថ្នាក់នានា​និង​សង្គម​ទាំងមូល​នៃប្រទេសចិន ។

    ឆ្នាំនេះ ប្រទេសចិន​នឹងបញ្ចប់​ភារកិច្ច​ដែល​បំបាត់​ភាពក្រីក្រ​បំផុត សម្រេច​ការកសាងរួចនូវ​សង្គម​ដែល​ប្រជាជន​មានធូរធារបង្គួរ​ដោយ​គ្រប់ជ្រុងជ្រោយ ។ ជំងឺកូវីដ១៩​បាន​នាំមកនូវ​បញ្ហាប្រឈម​ដ៏ធ្ងន់ធ្ងរ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​និងសង្គមចិន ។ ចំពោះ​បញ្ហាទាំងនេះ លោកស៊ីជីនភីង​បានថ្លែងថា មិនអាច​បន្ធូរ​ការការពារ​បរិស្ថាន​ជាដាច់ខាត ។ លោកបាន​សង្កត់ធ្ងន់ថា ទឹកខៀវ​និង​ភ្នំបៃតង​គឺជា​ទ្រព្យសម្បត្តិ​ធម្មជាតិផង ជាទ្រព្យសម្បត្តិ​សេដ្ឋកិច្ចផង ។

    បើមនុស្ស​មិនខកចិត្ត​ភ្នំបៃតង ក៏ភ្នំបៃតង​មុខជា​មិនខកចិត្ត​មនុស្សទេ ។ ពាក្យសម្តី​នេះ​របស់​លោកស៊ីជីនភីង​បានអធិប្បាយ​ច្បាស់លាស់​ម្តងទៀត​នូវទំនាក់ទំនង​ឈ្នះ-ឈ្នះ​រវាង​ការការពារ​បរិស្ថាន​និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច ។ ក៏បានបង្ហាញ​ដែរថា មិនថា​ជួបឧបសគ្គ​អ្វីខ្លះ ប្រទេសចិន​សុទ្ធតែនឹង​ដើរលើ​ផ្លូវអភិវឌ្ឍន៍​បៃតង​ជាបន្តទៀត ៕

អ្នកបកប្រែ:徐晓霞
ប្លុកពិសេស