邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បទពិសោធន៍ចិនក្នុងការសង្គ្រោះព្យាបាលអ្នកជំងឺកូវីដ-19 ដែលមានអាការធ្ងន់ធ្ងរអាចចែករំលែកជាមួយពិភពលោក

2020-04-25 17:11:05 cri

       ​អ្នកឆ្លង​កូវីដ-19 ​អាការ​ធ្ងន់ធ្ងរ​ចុងក្រោយ​នៃ​ទីក្រុង​វូហាន​បាន​ជាសះ​ស្បើយ​កាលពី​ថ្ងៃទី ២៤ ខែមេសា  ​។ ​ពី​ថ្ងៃទី ១៩ កុម្ភៈ​រៀងមក ​អត្រា​ជា​សះស្បើយ​ទូទៅ​នៃ​ករណី​កូវីដ19​ក្នុង​​ទីក្រុង​វូហាន​សរុប​​ដល់​ 92.2%  ​ខណៈ​អត្រា​ជា​សះ​ស្បើយ​នៃ​ករណី​ដែល​មាន​​អាការ​ធ្ងន់ធ្ងរ​​មានដល់ទៅ 88.9 %។  ​លោក MaXiaowei  ​ប្រធាន​​គណៈកម្មាធិការ​​សុខភិបាល​និង​សុខភាព​ជាតិ​ចិន​​បាន​ថ្លែង​ថា  ​ប្រទេស​ចិន​​បាន​រកឃើញ​ហើយ​​បូកសរុប​បាន​​បទពិសោធ​​ព្យាបាល​ករណី​ឆ្លង​ជំងឺ​កូវីដ​19 ​ដែល​មាន​អាការ​ធ្ងន់ធ្ងរ​ ​ដែលនេះ​មាន​តម្លៃ​សំខាន់​​​ ​អាច​ចែក​រំលែក​ជាមួយ​ទូទាំង​ពិភពលោក។

      លោក MaXiaowei  ​​​​បាន​និយាយ​ថា  ​​ចិន​បាន​បង្កើត​ប្រព័ន្ធ​​មួយចំនួន​ដូចជា ​ប្រព័ន្ធ​គ្រប់គ្រង​ការងារវេជ្ជសាស្រ  ​ប្រព័ន្ធ​​រាយការណ៍​​ករណី​ជំងឺ​២៤ម៉ោងពេញ​ ២៤ ម៉ោង  ​ប្រព័ន្ធ​​ពិភាក្សា​ករណី​ស្លាប់  ​​​គ្រូពេទ្យ​ជំនាញការ​យាមល្បាត​​ព្យាបាល​​   ​ប្រព័ន្ធ​​​គ្រប់គ្រង​ការថែទាំ​​អ្នកជំងឺ​តាម​ស្តង់ដារ​​ជាដើម។ ​ក្នុងបំណង​ផ្តល់​សេវា​​ព្យាបាល​និង​ថែទាំ​អ្នកជំងឺ​ពីដើមដល់ចប់​ពី​ការងារលម្អិត​នីមួយៗ។ ​សម្រាប់​លក្ខណៈ​ពិសេស​នៃ​ការព្យាបាល​មានដូចជា​ ៖ ​​គួបផ្សំ​កម្លាំង​វេជ្ជសាស្ត្រ​ទាំង​សមរភូ​ជួរមុខ​និង​ទូទាំង​ប្រទេស​ ​ដើម្បី​ពិភាក្សា​ពី​​គម្រោង​សង្គ្រោះ​​ព្យាបាល​, ​គួបផ្សំ​ការព្យាបាល​ជាមួយនឹង​ការថែទាំ​​ទាំង​ផ្លូវកាយ​ ផ្លូវចិត្ត ​, ​គួបផ្សំ​ការព្យាបាលជំងឺ​ជាមួយនឹង​ការគ្រប់គ្រង​ជាទូទៅ​ជាដើម​៕​​

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស