邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អត្ថបទវិភាគ៖ ដំណើរទស្សនកិច្ចនៅខេត្តស្រានស៊ីរបស់លោកស៊ីជីនភីងបង្ហាញនូវទំនុកចិត្តរបស់ប្រទេសចិនក្នុងការសម្រេចនូវគោលដៅលុបបំបាត់ភាពក្រីក្រដោយគ្រប់ជ្រុងជ្រោយតាមពេលកំណត់

2020-04-24 00:02:09

图片默认标题_fororder_1125896815_15876390403051n

      ប្រទេសចិននឹងសម្រេចភារកិច្ចលុបបំបាត់ភាពក្រីក្រទាំងស្រុង​និងកសាង​សង្គមដែល​ប្រជាជន​មាន​ជីវភាព​ធូរធារ​បង្គួរ​ដោយ​គ្រប់​ជ្រុង​ជ្រោយក្នុងឆ្នាំ២០២០តាមផែនការ​កំណត់​ ។ប៉ុន្តែ ករណី​ជំងឺCovid-19ស្រាប់​តែ​​ផ្ទុះ​ឡើង​​ បណ្តាលឱ្យ​ការ​លុបបំបាត់​ភាពក្រីក្រ​ប្រឈមមុខ​នឹង​ឥទ្ធិពល​ជាយថាហេតុ។ពេលបច្ចុប្បន្ននេះ នៅសល់តែរយៈពេលជាង​២រយ​ថ្ងៃ តើប្រទេស​ចិនអាចសម្រេចបាននូវគោដៅនេះតាមពេលកំណត់ឬអត់?

      កាលពី​ថ្ងៃទី​២០ដល់ថ្ងៃទី២៣ខែមេសា ​ក្នុងអំឡុងពេលដែលលោកស៊ីជីនភីង​ត្រួតពិនិត្យការ​ងារនៅខេត្តស្រានស៊ី ​លោកបានចង្អុលបង្ហាញនូវទិសដៅនិងផ្លូវសម្រាប់វិធានការពុះពារ​ឧបសគ្គ​​​និងលុបបំបាត់​ភាពក្រីក្រដូចជាជួយលុបបំបាត់​បន្ទុករបស់ជនក្រីក្រតាម​រយៈ​ឧស្សាហកម្ម ការងារធ្វើ សុខភាពនិងការអប់រំជាដើមដោយបានបញ្ចេញនូវសញ្ញាយ៉ាងច្បាស់លាស់​ថា​​ប្រទេស​ចិននឹង​សម្រេចនូវគោលដៅពុះពារឧបសគ្គនិងលុបបំបាត់ភាពក្រីក្រ​ដោយ​​គ្រប់​​ជ្រុង​​​ជ្រោយ​តាមពេលកំណត់​ ដែលបង្ហាញឱ្យឃើញនូវការចាត់ទុកប្រជាជនជា​សំខាន់​ដែលជា​​ទស្សនអភិបាល​កិច្ចរបស់បក្ស​កាន់អំណាចនៃ​ប្រទេស​ចិន។

      កន្លែង​ដែល​លោក​ស៊ីជីនភីង​បាន​ជ្រើសរើស​ដើម្បី​ចុះ​ត្រួតពិនិត្យ​ការងារ​ពុះពារ​ឧបសគ្គ​ក្នុង​ការ​លុបបំបាត់​ភាព​ក្រីក្រលើកនេះ​គឺ​មាន​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ​ ។ លោក​ស៊ីជីនភីង​បាន​ចុះ​ទៅ​ត្រួត​ពិនិត្យឧស្សាហកម្ម​ផ្សិត​ត្រចៀកកណ្តុរ និង​ចម្ការ​តែ    ​ ព្រមទាំង​បាន​ទៅ​ទស្សនា​សហគមន៍ មណ្ឌលសុខភាព​និង​សាលាបថមសិក្សា​ក្នុង​តំបន់​ ធានា​ជាក់​លាក់​នូវ​ការ​អនុវត្ត​ជាក់​ស្តែង​នូវ​ការងារ​ពាក់ព័ន្ធ​ដើម្បី​សម្រេច​បាន​នូវ​គោល​ដៅ​ដែល​ពិបាក​សម្រេច​បំផុតក្នុង​ការ​លុបបំបាត់​ភាព​ក្រីក្រនៃប្រទេស​ចិន​ ពោលគឺធ្វើឱ្យ​ជនក្រីក្រ​មិន​ខ្វះការ​ហូប​ចុក​និង​ការ​ស្លៀក​ពាក់​​​ ទទួលបានការ​អប់រំ​ជា​កាតព្វកិច្ច​និង​សេវាសុខាភិបាល​ជា​មូលដ្ឋាន​​ ព្រមទាំង​​ទីលំនៅ​ដាន​មាន​សុវត្ថភាព​។

      មុននេះ លោក​ស៊ីជីនភីង​បានធ្វើ​ជាអធិបតី​នៃ​សន្និសីទ​ការិយាល័យ​នយោបាយនៃ​គណៈកម្មាធិការ​មជ្ឈិម​បក្សកុម្មុយនិស្ត​ចិន​ ដោយបាន​គូសបញ្ជាក់​ថា​​ ត្រូវ​ធានា​ការ​ប្រកប​អាជី​ព​និង​ជីវភាព​រស់នៅ​ជាមូលដ្ឋាន​របស់​ប្រជាជន​ ។    ក្នុង​ដំណើរ​ត្រួត​ពិនិត្យ​ការងារ​លើកនេះ​ លោកស៊ីជីនភីង​នៅ​​បាន​ធ្វើការ​ចាត់​ចែង​ជាក់ស្តែង​នូវ​ការងារ​កាត់បន្ថយ​ភាពក្រីក្រ​ជំហាន​ខាងក្រោយ​ផងដែរ​។

      ប្រសិនបើប្រទេសចិន​អាច​​សម្រេចបាន​នូវ​គោលដៅ​លុបបំបាត់​ភាពក្រីក្រ​​ដោយ​គ្រប់ជ្រុងជ្រោយ​​តាមពេល​កំណត់ក្នុងឆ្នាំ២០២០​​ គឺ​មាន​ន័យថា ​ចិន​នឹង​សម្រេច​គោលដៅ​កាត់បន្ថយ​ភាពក្រីក្រ​នៃ​របៀបវារៈ​អភិវឌ្ឍន៍​ជា​និរន្តរភាព​ឆ្នាំ២០៣០​​ នៃ​អង្គការ​សហប្រជាជាតិ​​ ១០ ឆ្នាំ​ មុនដែលមានអត្ថន័យ​សំខាន់ណាស់​សម្រាប់​ទូទាំង​ពិភពលោក។ ​លោក​​​ Robert Lawrance Kuhn ប្រធាននៃមូលនិធិ Kuhnអាមេរិក ​បាន​វាយតម្លៃ​ថា​​​   ​ ប្រវត្តិវិទូនាពេល​អនាគត​នឹង​កត់ត្រា​ថា​  ​សកម្មភាព​ជួយ​លុប​បំបាត់​បន្ទុក​របស់​ជនក្រីក្រ​ដែល​មិន​ធ្លាប់​មាន​​ក្នុងប្រវត្តសាស្ត្រ​នៃប្រទេស​ចិន​ ​គឺជា​ការចូលរួមចំណែកដ៏​សំខាន់​បំផុត​ក្នុង​​ការកែលម្អស្ថានភាព​រស់នៅ​របស់មនុស្សជាតិ​​​ក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក​​៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស