邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ឆ្នាំនេះជាគម្រប់ខួប ៥០ ឆ្នាំនៃការបង្ហោះដោយជោគជ័យនូវផ្កាយរណប Dongfanghong-1 របស់ប្រទេសចិន ដោយជោគជ័យប្រទេសចិន បង្កើតបានមាគ៌ាអភិវឌ្ឍន៍វិស័យអវកាសបែបច្នៃប្រឌិតថ្មីនិងមានលក្ខណៈពិសេសរបស់ខ្លួន

2020-04-24 15:18:52 cri

图片默认标题_fororder_微信图片_20200424141909

 

      ថ្ងៃទី ២៤ ខែមេសា​ជា​ទិវា​អវកាស​ចិន​។ ​កាលពី ៥០ ឆ្នាំមុន ​ប្រទេសចិន​បាន​បង្ហោះ​ដោយ​ជោគជ័យ​នូវ​ផ្កាយរណប​ Dongfanghong-1 ​ដែល​​ស្រាវជ្រាវនិងផលិត​ដោយ​ប្រទេស​ចិន​ផ្ទាល់​ជា​លើក​ដំបូង​​។ នេះបាន​តំណាងថា  ​​បន្ទាប់ពី​សហភាពសូវៀត ​សហរដ្ឋ​អាមេរិក ​បារាំង ​ជប៉ុន  ​ប្រទេសចិន​គឺ​ជា​​ប្រទេស​ទី ប្រាំ ​លើលោក ​ដែល​មាន​សមត្ថភាព​បង្ហោះ​ផ្កាយរណប​ផលិត​ដោយ​ផ្ទាល់ខ្លួន​ទៅលើ​អវកាស​តាមរយៈ​រ៉ុក្កែត​​របស់​ខ្លួន។​​ ​៥០ ឆ្នាំ​កន្លង​មក​នេះ  ​អ្នកជំនាញ​អវកាស​​ចិន​បាន​​​ខិតខំ​តស៊ូ​បន្ត​វេនគ្នា​​ពី​មួយជំនាន់​ទៅ​មួយជំនាន់​ ​ដែល​បាន​បង្កើត​នូវ​មាគ៌ា​ការអភិវឌ្ឍន៍​អវកាស​បែប​ច្នៃប្រឌិតថ្មី​និង​​ប្រកប​ដោយ​​លក្ខណៈពិសេស​ចិន​។

      ៥០ ឆ្នាំ​កន្លង​មកនេះ ​វិទ្យាស្ថាន​ស្រាវជ្រាវ​បច្ចេកទេស​អវកាស​ប្រទេស​ចិន​បាន​​ស្រាវជ្រាវ​ ​​ផលិត​និង​បង្ហោះ​​ដោយ​ជោគជ័យ​នូវ​​យានអវកាស​ចំនួន​ជិត ៣០០ ​គ្រឿង​ ​ដោយ​​ចែកជា​ ៦ ប្រភេទ​ធំៗ ពោលគឺ៖ ​យានអវកាសដឹកជញ្ជូន​មនុស្ស  ​យានអវកាស​ស្ទង់​រុករក​​​ភពព្រះចន្ទនិង​លំហអវកាសឆ្ងាយ​  ​ប្រព័ន្ធ​ផ្កាយរណប​ណែនាំទិស ​Beidou   ​យាន​អវកាស​ស្ទង់រុករក​ភពផែនដី   ​​​ផ្កាយរណប​ទូរគមនាគមន៍​និង​ផ្សព្វផ្សាយ   ​បន្ទប់​ពិសោធន៍​បច្ចេកទេសនិងវិទ្យាសាស្ត្រ​អវកាស​៕​​

 

图片默认标题_fororder_1125900210_15877007019681n

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស