徐晓霞
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អង្គការយូណេស្កូនៃអង្គការសហប្រជាជាតិថែ្លងថា ធ្វើឱ្យសៀវភៅក្លាយជាបង្អួចមួយសម្រាប់សម្លឹងមើលពិភពលោកក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ ១៩

2020-04-23 16:41:05 cri

    ថ្ងៃទី ​២៣ ​ខែមេសា ​គឺជា"ទិវា​អំណាន​ពិភពលោក"។​អ្នកសារព័ត៌មាន​បាន​ដំណឹង​ពី​អង្គការ​យូណេស្កូ​នៃ​អង្គការសហប្រជាជាតិ​ឱ្យដឹងថា ​ដោយសារ​រង​ផល​ប៉ះ​ពាល់​ពី​ការ​រាត​ត្បាត​នៃ​ជំងឺកូវីដ​ ១៩ ​និង​វិធានការ​ប្រយុទ្ធប្រឆាំង​នឹង​ការ​រាតត្បាត​នៃ​ជំងឺឆ្លង​នៅទូទាំង​ពិភពលោក ​បានជា​សកម្មភាព​ជួបជុំ​ជា​សាធារណៈ​នៅ​ទិវា​អំណាន​នេះ​ត្រូវ​បាន​លុប​ចោល ​ប៉ុន្តែ​សកម្មភាព​ចែករំលែក​ធនធាន​និង​ផ្លាស់ប្តូរ​ការ​អំណាន​តាម​បណ្តាញ​អ៊ិនធឺណេត​មាន​ភាពរស់រវើក​យ៉ាង​ខ្លាំង។​អង្គការនេះ​លើកទឹកចិត្ត​ប្រជាជន​ឱ្យ​ទាញយក​កម្លាំង​ពី​ការ​អាន​សៀវភៅ​និង​ធ្វើឱ្យ​សៀវភៅ​ក្លាយជា​បង្អួច​មួយ​ដើម្បី​យល់​ពី​ពិភពលោក​ក្នុង​អំឡុងពេល​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ​ ១៩ ៕​

អ្នកបកប្រែ:徐晓霞
ប្លុកពិសេស