李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អង្គការសុខភាពពិភពលោកថ្លែងថា វីរុសកូវីដ ១៩ នឹងរស់នៅជាមួយមនុស្សជាតិក្នុងរយៈពេលយូរ

2020-04-23 16:00:55 cri

       លោក​Tedros ប្រធាន​អង្គការ​សុខភាព​ពិភពលោក​បាន​ថ្លែង​នៅក្រុង​ហ្សឺណែវ​កាលពី​ថ្ងៃទី​ ២២ ខែ​មេសាថា​ វីរុស​កូវីដ​ ១៩ មាន​គ្រោះថ្នាក់​យ៉ាង​ខ្លាំង​ ​។ ជំងឺនេះ​ងាយ​រីក​រាល​ដាល​ឡើងវិញ​ ដូច្នេះ​ វីរុស​កូវីដ​ ១៩ នឹង​រស់​នៅ​​ជាមួយ​មនុស្ស​ជាតិ​ក្នុង​រយៈពេល​យូរ​ ។

       លោក​Tedros បានថ្លែង​ថា​ ពេល​បច្ចុប្បន្ននេះ​ អង្គការ​សុខភាពពិភពលោក​ទទួលបាន​ការ​រាយការណ៍ពី​ករណី​​ឆ្លង​ជំងឺ​កូវីដ​ ១៩ ជិត​ ២ លាន​ ៥ សែន​ករណី​ ។ ករណី​ឆ្លង​ជំងឺ​កូវីដ​ ១៩ នៃ​បណ្តា​ប្រទេស​អឺរ៉ុប​ខាងលិច​ភាគ​ច្រើន​មាន​ស្ថិរភាព​ហើយ   ចំណែកឯ​នៅ​ក្នុង​តំបន់​ទ្វីប​អាហ្វ្រិក​  ភាគ​កណ្តាលនៃ​អាមេរិក​​​ខាងត្បូង​និង​អឺរ៉ុប​ខាងកើត​បាន​រកឃើញ​​ករណី​​ឆ្លង​វីវុស​​​កូវីដ​ ១៩ មិន​ច្រើន​ទេ​ ពីព្រោះ​ប្រទេស​ភាគ​ច្រើន​ក្នុង​តំបន់​ទាំងនោះ​នៅតែ​ឋិត​ក្នុង​ដំណាក់​កាល​ដំបូង​នៃការ​រីក​រាល​ដាលនៃ​ជំងឺ​កូវីដ​ ១៩ ដដែល​ ។ ហេតុដូច្នេះ​ អង្គការ​សុខភាព​ពិភពលោក​នឹង​បន្ត​ធ្វើកិច្ច​សហប្រតិបត្តិការ​ជាមួយ​បណ្តា​ប្រទេស​នានា​ ដើម្បី​បង្រួញ​គម្លាត​សមត្ថភាព​នៃ​​ការបង្ការ​ជំងឺ​ឆ្លង ។

       ជុំ​វិញ​ការ​ចោទ​ជា​មន្ទិល​សង្ស័យ​ថា​ តើ​អង្គការ​សុខភាពពិភពលោក​ត្រូវ​បញ្ចេញ​​ការ​ព្រមាន​ពី​ជំងឺ​កូវីដ ​១៩ ឱ្យ​បាន​លឿន​ជាងនេះ​?  ​លោក​Tedros បាន​ឆ្លើយ​តប​ថា​ អង្គការ​សុខភាពពិភពលោក​បាន​បញ្ចេញ​ការ​ព្រមាន​​ក្នុង​ខណៈពេល​ដ៏​ត្រឹម​ត្រូវ​ ពោល​គឺ​កាល​ពី​ជិត​​ ៣ ​ខែ​មុន​ឯណោះ​ ។ កាល​​នោះ​ ករណី​ឆ្លង​ជំងឺ​កូវីដ ១៩ ក្រៅពី​ប្រទេស​ចិន​មាន​​ត្រឹមតែ​ ៨២ ករណី​ប៉ុណ្ណោះ​  ដូច្នេះ​ ​ប្រទេស​នានាមាន​​ពេល​វេលា​គ្រប់​គ្រាន់​សម្រាប់​ការ​ទប់ទល់​នឹង​ជំងឺ​នេះ​​ ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស