ថ្ងៃទី ២២ ខែមេសា លោក ស៊ី ជីនភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានចុះត្រួតពិនិត្យការងារនៅក្រុមហ៊ុនរថយន្ត Shaanxi ដើម្បីស្វែងយល់ពីសភាពការណ៍ស្រាវជ្រាវខាងការច្នៃប្រឌិតថ្មី ផលិតកម្ម ការលក់ដូរ ការចូលធ្វើការឡើងវិញរបស់កម្មករនិយោជកនិងការស្តារខ្សែសង្វាក់ផលិតកម្មឡើងវិញ។
លោក ស៊ី ជីនភីង បានមានប្រសាសន៍ថា ៖« ផលិតកម្មជាខ្សែជីវិតនៃសេដ្ឋកិច្ចចិន ហើយសហគ្រាសរដ្ឋជាកម្លាំងសំខាន់ ដូច្នេះត្រូវដើរតួនាទីយ៉ាងសកម្មក្នុងការស្តារខ្សែសង្វាក់ផលិតកម្មឡើងវិញ។ ខ្ញុំទើបបានទៅមើលពីផលិតផលមួយចំនួននិងខ្សែសង្វាក់ផលិតរបស់រោងចក្រនេះ ដែលមិនគ្រាន់តែមិនបានរងឥទ្ធិពលពីជំងឺឆ្លងទេ បែរជាបានផលិតរថយន្តមានគុណភាពដ៏ល្អបំផុតក្នុងប្រវត្តិសាស្ត្រថែមទៀត ដែលជាការគួរឱ្យកោតសរសើរណាស់។ សង្ឃឹមថាអ្នកទាំងអស់គ្នានឹងបន្តខិតខំធ្វើការ ក្តាប់ជាប់កាលានុវត្តភាព ដើម្បីប្រែក្លាយវិបត្តិទៅជាឱកាសល្អ។ ជាពិសេសត្រូវបង្កើតរូបមន្តអភិវឌ្ឍន៍ថ្មី យន្តការថ្មី បច្ចេកទេសថ្មី និងផលិតផលថ្មី៕ »