孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនជួយឧបត្ថម្ភអាហ្វ្រិកទប់ទល់នឹងជំងឺឆ្លងដោយការអនុវត្តជាក់ស្តែង

2020-04-23 16:25:59 cri

图片默认标题_fororder_1

    ទន្ទឹមនឹង​ការរាតត្បាត​នៃជំងឺ COVID-19 ​នៅអាហ្វ្រិក​ ប៉ុន្មានថ្ងៃ​កន្លងទៅនេះ ​ប្រទេសចិន​បានជួយ​ឧបត្ថម្ភអាហ្វ្រិក​ជាបន្ទាន់​ ដែល​ចាត់បញ្ជូន​ក្រុមអ្នកជំនាញ​វេជ្ជសាស្ត្រ​និងបង្កើន​កិច្ចសហប្រតិបត្តិការ​ក្នុងវិស័យ​សុខាភិបាល​សាធារណៈរវាង​ចិននិង​អាហ្វ្រិក​ឱ្យមាន​ភាពកាន់តែ​ស៊ីជម្រៅ ។

图片默认标题_fororder_2

    ប៉ុន្មានថ្ងៃ​កន្លងទៅនេះ​ ក្រុមអ្នកជំនាញ​វេជ្ជសាស្ត្រចិន​ដែលទៅ​ជួយទប់ទល់​នឹងជំងឺឆ្លង​នៅក្រុង​ប៊ូគីណាហ្វាសូ​បានទស្សនា​មន្ទីរពេទ្យក្នុង​តំបន់ជាច្រើន​ និង​ជួប​សំណេះ​សំណាល​ជាមួយនឹង​អ្នកជំនាញ​ក្នុងតំបន់ ។

图片默认标题_fororder_3

    កាលពី​ថ្ងៃទី២២​ខែមេសា​ កិច្ចប្រជុំ​ផ្លាស់ប្តូរតាម​ប្រព័ន្ធ​វីដេអូអំពី​ការទប់ទល់នឹង​ជំងឺ COVID-19​ រវាងអ្នកជំនាញ​ចិននិង​អ៊ូហ្គង់ដាបាន​បើកធ្វើនៅ​ស្ថានទូតចិន​ប្រចាំនៅ​អ៊ូហ្គង់ដា ។

图片默认标题_fororder_4

    កាលពី​ថ្ងៃទី២១ខែ​មេសា​ សម្ភារៈទប់ទល់​នឹងជំងឺឆ្លង​ជាជំនួយ​លើកទីពីរ​របស់​សហគ្រាសចិន​បាន​ប្រគល់ឱ្យ​ប្រទេសម៉ាលី​ហើយ ។​ រដ្ឋាភិបាល​ម៉ាលី​កោតសរសើរ​ប្រទេសចិន​ដែលបាន​ផ្តល់​ការគាំទ្រ​និងជួយ​ឧបត្ថម្ភដោយ​ពេញទំហឹង​ដែលបង្ហាញពី​ចំណងមិត្តភាព​ដ៏ស្មោះត្រង់​បំផុត ។

图片默认标题_fororder_5

    កាលពី​ថ្ងៃទី២០​ខែមេសា ​រដ្ឋាភិបាល​ហ្គាំប៊ីបានថ្លែង​អំណរគុណ​ដ៏ស្មោះ​ចំពោះ​រដ្ឋាភិបាល​និង​ប្រជាជនចិនដែល​ផ្តល់ជំនួយ​ជាសម្ភារៈ​​ទប់ទល់នឹង​ជំងឺឆ្លងដែល​ហ្គាំប៊ីត្រូវការ​បន្ទាន់​ម្តងទៀត​ក្នុង​ដំណាក់កាល​គន្លឹះដែល​ហ្គាំប៊ី​កំពុង​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺឆ្លង ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស