徐晓霞
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនយោបាយអន្តរជាតិថ្លែងអំណរគុណចំពោះជំនួយរបស់ប្រទេសចិន ដោយបានថ្លែងថារីករាយបន្តចាប់ដៃគ្នាជាមួយប្រទេសចិនដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង

2020-04-23 15:56:14 cri

    ក្នុងដំណាក់កាល​សំខាន់​ដែល​ជំងឺកូវីដ-១៩​កំពុង​រីករាលដាល​ជាសកល ប្រទេសចិន​បាន​ផ្តល់​ជំនួយឧបត្ថម្ភ​និងការគាំទ្រ​តាមគ្រប់រូបភាព​ចំពោះ​ប្រទេស​ជាច្រើន​ជាបន្តបន្ទាប់​នាពេល​កន្លងទៅនេះ ។ អ្នកនយោបាយ​អន្តរជាតិ​ជាច្រើន​បាន​ថ្លែងអំណរគុណ​ចំពោះ​ប្រទេសចិន ហើយបាន​បង្ហាញពី​ភាពរីករាយ​ក្នុងការ​បន្ត​ចាប់ដៃគ្នា​ជាមួយ​ប្រទេសចិន​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង ។

    កាលពី​ថ្ងៃទី ២១ ខែមេសា រដ្ឋាភិបាលចិន​បាន​បរិច្ចាគ​សម្ភារៈ​បង្ការ​ជំងឺឆ្លង​មួយចំនួន​ដល់​លេខាធិការដ្ឋាន​អាស៊ាន​ក្រុងហ្សាកាតា ។ លោក​Lim Jock Hoi អគ្គលេខាធិការ​អាស៊ាន​បានថ្លែង​អំណរគុណ​ចំពោះ​ប្រទេសចិន ព្រមទាំង​ទទួលស្គាល់ពី​កិច្ចសហប្រតិបត្តិការ​រវាង​អាស៊ាន​និងចិន​ក្នុងការ​រួមគ្នា​ប្រយុទ្ធប្រឆាំង​នឹងជំងឺ​កូវីដ-១៩ ។ លោក​បានថ្លែងថា តាំងពី​ផ្ទុះ​ជំងឺកូវីដ-១៩​មក អាស៊ាន​និងចិន​បានធ្វើ​កិច្ចសហប្រតិបត្តិការគ្នា​យ៉ាងសកម្ម​ក្នុងការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺកូវីដ-១៩​ទាំងថ្នាក់ជាតិ​និងតំបន់ កាត់បន្ថយ​ផលប៉ះពាល់ពី​ជំងឺឆ្លង​លើសុខាភិបាល​សាធារណៈ ពាណិជ្ជកម្ម​និង​ទេសចរណ៍​តាមរយៈ​ការផ្លាស់ប្តូរ​បច្ចេកវិទ្យា​ដោយមាន​តម្លាភាព​និង​ទាន់ពេលវេលា ព្រមនិង​ការចែករំលែក​ព័ត៌មាន ៕

អ្នកបកប្រែ:徐晓霞
ប្លុកពិសេស